发布作品

简体中文

TNAOT News

· 03-07

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥

#ហ៊ុន ម៉ាណែត# #ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ# #ឯកឧត្តម ស សុខា# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

3663

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដល់ព្រះរាជាណាចក្រកម្ពុជា

នៅខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។

២.សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការប្រឹងប្រែងអភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរកាន់តែទូលំទូលាយ

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយមរតកក្បាច់គុនខ្មែរទៅប្រកួតនៅបណ្ដាប្រទេសនានា ជាឱកាសសម្រួចសមត្ថភាព និងអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំង ដើម្បីឲ្យសិល្បៈក្បាច់គុនខ្មែរមួយនេះកាន់តែល្បីរន្ទឺ។

៣. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនចំនួនស្ដ្រីក្នុងក្រសួងមហាផ្ទៃបន្ថែម

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញ និងលើកចិត្តឱ្យ អង្គភាពចំណុះនីមួយៗនៃក្រសួងមហាផ្ទៃ ពិនិត្យ និងវាយតម្លៃសកម្មភាពមន្រ្តីរាជការជាស្ត្រី ដើម្បីផ្តល់តំណែង និងតួនាទីណាមួយសមស្របតាមចំណេះ និងជំនាញតាមបណ្ដាអង្គភាព។ 

៤. ក្រសួងវប្បធម៌ អំពាវនាវឲ្យបញ្ឈប់យកពិធីបូជាព្រះសិវលិង្គ ដាក់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍បន្តទៅទៀត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ស្តីពីករណីនៃការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកមួយចំនួន អំពីការយកពិធីបូជាព្រះសិវលិង្គ ទៅប្រារព្ធក្នុងពិធីអាពាហ៍ពិពាហ៍ ដែលប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។

៥. តុលាការកំពូលរបស់ប្រទេសជប៉ុនសម្រេចបដិសេធការរៀបការភេទដូចគ្នា គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ

តុលាការជាន់ខ្ពស់របស់ប្រទេសជប៉ុនបានសម្រេចថា ភាពកង្វះការទទួលស្គាល់ស្របច្បាប់របស់ប្រទេសលើអាពាហ៍ពិពាហ៍ភេទដូចគ្នាគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបានច្រានចោលការទាមទារសំណងដោយគូស្នេហ៍បុរសដែលមានអាយុ ៣០ ឆ្នាំនៅភាគកណ្តាលប្រទេសជប៉ុន។

៦. បាត់មុខពីវិស័យភាពយន្តមួយរយៈ អតីតតារាសម្តែងហុងកុងលោក Oscar Li សម្ងំធ្វើការមួយកន្លែងក្នុងអាកាសយានដ្ឋាននៅទីក្រុងហុងកុង

អតីតតារាសម្តែងហុងកុងលោក Oscar Li ដែលត្រូវបានគេស្គាល់ថាជាតួអាក្រក់នៅក្នុងរឿងភាគ TVB បានចំណាយពេលជាងពីរទសវត្សរ៍នៅក្នុងឧស្សាហកម្មកម្សាន្តដោយលោកបានផ្លាស់ប្តូរអាជីពសម្តែងទៅជាប្រតិបត្តិករមួយរូបនៅក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុង។

៧. អ្នកគាំទ្រក្ដុកក្ដួលចិត្ត! នៅពេលឃើញអតីតតារាចម្រៀងដ៍ល្បី លោក Ruthko បន្សល់នូវចម្រៀងចុងក្រោយរបស់ខ្លួនជាមួយ លោក វុទ្ធា

បណ្ដាអ្នកគាំទ្រនៅតែចងចាំ និងនឹកស្រណោះសម្លេង និងបទចម្រៀងជាច្រើន ដែលតារាចម្រៀងរ៉េប លោក Ruthko បានបន្សល់ទុកក្រោយពីលោកត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុះជីវិតនៅលើដងផ្លូវ៦០ម៉ែត កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

៨. តុលាការកូរ៉េខាងត្បូងសម្រេចលុបចោលដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក

តុលាការកូរ៉េខាងត្បូងបានលុបចោលដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃសុក្រនេះ ដោយបានដោះលែងរូបលោកចេញពីពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនរបស់លោកកាលពីពាក់កណ្តាលខែមករា ដោយបានចោទប្រកាន់ពីបទបះបោរជុំវិញការប្រកាសច្បាប់អាជ្ញាសឹក។

៩. ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកកាន់តែតានតឹង ក្រោយអាម៉េរិកដាក់ពន្ធ ២០% លើការនាំចូលទំនិញមួយចំនួនរបស់ចិន

មន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ប្រទេសចិននឹងបន្តសងសឹកចំពោះ ពន្ធអាករតាមអំពើចិត្ត របស់សហរដ្ឋអាមេរិក ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បង្ហាញទង្វើល្អ តែមានចេតនាអាក្រក់ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ នៅខាងក្រៅសម័យប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេស។

១០. តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច លើកសរសើរប្រធានសមាគមសិល្បករខ្មែរពេញៗមាត់

តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច បានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមលើកសរសើរទៅដល់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ គឺជាបុគ្គលមួយរូបដែលមានភាពសាមញ្ញា និងមិនឆ្មើងឆ្មៃរបស់ លោកជំទាវ ពិសេសក្នុងការជួយជ្រោមជ្រែងលើកស្ទួយថែរក្សាវិស័យសិល្ប:ខ្មែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (7)

មិត្ត1000325652

· 03-11

បានចូលរួម

អូនតា លេខកូដ63230368

· 03-08

😍😍

កូដណែនាំ 91815366

· 03-08

😍😍

ថាញ់បូរ៉ាន

· 03-08

😍😍

ថាញ់បូរ៉ាន

· 03-08

😍😍

ថា សុីថូ Tha Sitho កូដ12360619

· 03-07

😊😊😊

មិត្ត1000325503

· 03-07

Hi

  • 1
前往

精彩推荐