发布作品

简体中文

TNAOT News

· 03-11

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

3823

១. សម្ដេចធិបតី៖ ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាបគឺដើម្បីទាក់ទាញទេសចរ ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាបផ្ទាល់

សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ដែរថា កម្ពុជាកំពុងរៀបចំដាក់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ។ 

២. រកឃើញជើងខ្លាំងបួនក្រុម ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី០២ឆ្នាំ២០២៥ 

ការប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយបន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៥៤ថ្ងៃ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវជួប អន្តោប្រវេសន៍មានជ័យ ដើម្បីដណ្ដើមជើងឯក នៅវេលាម៉ោង ៦:០០ល្ងាចនេះ រីឯការប្រកួតដណ្ដើមយកលេខ៣ គឺក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជួបជាមួយ ក្លឹបបាល់ទាត់ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅវេលាម៉ោង ៣:០០រសៀល។ 

៣. ដឹងខ្លួនគេចមិនផុតពីសំណាញ់ច្បាប់! ទីបំផុតអតីតប្ដីដែលសម្លាប់ប្រពន្ធយកសពទៅបោះចោលបានចងកសម្លាប់ខ្លួនហើយ 

ករណីឃាតកម្មស្ត្រីម្នាក់ត្រូវបានជនសង្ស័យសម្លាប់រួចយកសពទៅបោះចោលនៅចំណុចដីឡូតិ៍ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពេលនេះអាជ្ញាធរជំនាញ កំណត់មុខសញ្ញាបានហើយ ដោយឃាតករដៃដល់រូបនោះ បានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។ 

៤. អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីលពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ 

រដ្ឋាភិបាលហ្វីលីពីនបាននិយាយនៅថ្ងៃនេះថាអតីតប្រធានាធិបតីហ្វីលីពីនលោកក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល តាមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្តឹងគាត់។ 

៥. ប្រជាជនឥណ្ឌាជិត ៣០០ បានវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីត្រូវបានដោះលែងពីមជ្ឈមណ្ឌលឆបោកមីយ៉ាន់ម៉ា

ប្រជាជនឥណ្ឌាចំនួន ២៨៣ នាក់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីត្រូវបានដោះលែងពីមជ្ឈមណ្ឌលឆបោកក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបិទប្រតិបត្តិការក្លែងបន្លំតាមអ៊ីនធឺណែតខុសច្បាប់។ 

៦. តារាសម្ដែង Kim Soo-hyun បញ្ជាក់ថាមិនមានទំនាក់ទំនងជាមួយតារាសម្ដែងស្រី Kim Sae-ron ដែលទើបបាត់បង់ជីវិតថ្មីៗនេះទេ

តារាសម្តែងកូរ៉េខាងត្បូង Kim Soo-hyun អាយុ ៣៧ ឆ្នាំបានបដិសេធការចោទប្រកាន់កាលពីថ្ងៃច័ន្ទ ដែលធ្វើឡើងដោយគណនី YouTube Hoverlab ក្នុងអំឡុងពេលវីដេអូផ្សាយផ្ទាល់ដែលអះអាងថាគាត់មានទំនាក់ទំនងយូរអង្វែងជាមួយតារាសម្តែង Kim Sae-ron រយៈពេលប្រាំមួយឆ្នាំចាប់តាំងពីនាងមានអាយុ ១៥ឆ្នាំ។

៧. សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បង្ហាញពីមោទកភាព ភារកិច្ចកាងារស្ត្រីក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ប្រកបដោយក្តីមោទនភាពចំពោះសេចក្តីអង់អាចក្លាហាន និងពលិកម្មរបស់ស្រ្តីដែលជាប្រតិបត្តិករប្រលូកផ្ទាល់ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។ 

៨. រដ្ឋបាលខេត្តបាត់ដំបង ចាត់ទុកពានរង្វាន់ជ័យលាភីគំរូ ជាចលករដ៍សំខាន់ដើម្បីពង្រឹងគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ 

រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤ លើវិស័យអប់រំ និងសុខាភិបាល ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ 

៩. ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឲ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃក្នុងខែមេសាខាងមុខនេះ 

ជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋដែលបើកបររថយន្តប្រភេទគ្រួសារ និងម៉ូតូ នឹងអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល ៧ថ្ងៃក្នុងខែមេសា ពោលនៅមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើស្ពានលេខ២៨ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងផ្លូវជាតិលេខ១០។ 

១០. ព្រះករុណាព្រះមហាក្សត្រ នឹងស្តេចយាងក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត

សម្ដេចមហាមន្រ្ដី គុយ សុផល បានបញ្ជាក់ពីមូលហេតុនៃការជ្រើសរើសទីតាំងនៅមុខប្រាសាទអង្គរវត្ត សម្រាប់រៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីនេះនឹងប្រារព្ធនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (3)

កូដណែនាំ 91815366

· 03-12

😍😍

អូនតា លេខកូដ63230368

· 03-12

😍😍

ឡនលីណា

· 03-11

good 👍🏻

  • 1
前往