
TNAOT News
· 03-12
កំលាំងជំនាញចាប់ឃាត់ខ្លួនយុវតីម្នាក់យកមកអប់រំ ករណីប្រឌិតព័ត៌មានថាមានគេចាប់ជំរិត
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #កំពង់ស្ពឺ# #ចាប់ជំរិត#
3090
កំលាំងជំនាញផែនការងារសន្ដិសុខបានសហការធ្វើការស្រាវជ្រាវជាមួយកំលាំងអធិការនគរបាលស្រុកសំរោងទង លើព័ត៌មានប្រភពពីហ្វេសប៊ុក ឈ្មោះ Rern Srey Noch ថាប្អូនស្រីខ្ញុំត្រូវ បានជនមិនស្គាល់មុខបានចាប់ជំរិតយកទាំងម៉ូតូទាំងមនុស្សនៅចំណុចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីព្រឹកម៉ោង០៥ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ជាក់ស្ដែងក្រោយប្រតិបត្ដិការស្រាវជ្រាវរយៈពេល៦០នាទី សមត្ថកិច្ចកំណត់បានថា វាជាករណីប្រឌិតព័ត៌មានក្លែងក្លាយចេញពីប្រភពអះអាងថាជា "ជនរងគ្រោះ ឈ្មោះ គង់ សុខណេង ភេទស្រី អាយុ ១៨ឆ្នាំ" និងកំណត់បានទីតាំងសម្ងំនិយាយព័ត៌មានប្រឌិតរួចឈានទៅរកឃើញ និងនាំយកក្មេងស្រីខាងលើត្រឡប់មកផ្ទះវិញ។
ជាការពិតក្មេងស្រីខាងលើបានសារភាពថា មូលហេតុធំដែលឈានដល់ការរៀបចំផែនការកុហកបោកប្រាស់ធ្វើព័ត៌មានក្លែងក្លាយនេះមកពីខ្លួនពិបាកចិត្ដរឿងផ្ទាល់ខ្លួនជំពាក់ប្រាក់អ្នកស្គាល់គ្នានិងបានបើកប្រាក់ខែយកទៅសងគេហើយ តែអត់មានប្រាក់ជូនអ្នកផ្ទះ ទើបបានរៀបចំគម្រោងសម្ដែងថាគេចាប់ជំរិតទារប្រាក់តែម្ដង៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ខាងមុខ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

全部评论 (0)