
TNAOT News
· 03-12
ស្ត្រីមេម៉ាយ ទីទាល់ក្រ និងសិស្សក្រីក្រចំនួន ៥៥នាក់ ត្រូវបានបណ្តុះបណ្តាលឲ្យមានជំនាញផ្ទាល់ខ្លួន ដើម្បីចិញ្ចឹមជីវិត
#ខេត្តតាកែវ# #NEW NEWS# #ចិញ្ចឹមជីវិត# #សង្គម# #ស្ត្រីមេម៉ាយ# #វិជ្ជាជីវៈ# #ព័ត៌មានសង្គម#
2490
ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សាចំនួន ៥៥នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ពីមន្ទីរកិច្ចការនារី ខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ នៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ យោងទៅតាម លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្ត បាននិយាយថា «វគ្គបណ្តុះបណ្តាលនេះជាគម្រោងរបស់ក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារី ដែលបានគិតគូរ និងយកចិត្តទុកដាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនស្ត្រី និងក្មេងស្រី ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិរក្សជំនាញ និងមុខរបរដែលដូនតាបានបន្សល់ទុកជាយូរលង់ណាស់មកហើយ»។
មួយវិញទៀត តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញនេះ ក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារី ស្របទៅតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី០៦ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ០១ និងដើម្បីចូលរួមលើកកម្ពស់សមភាព (យេនឌ័រ) និងបង្កើនភាពអង់អាចដល់ស្ត្រីៗ។
យ៉ាងណាមិញ មន្ទីរកិច្ចការនារីខេត្ត បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គោលដៅសំខាន់គឺជួយដល់ ស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្រដែលបានបោះបង់ការសិក្សា ឱ្យមានជំនាញផ្ទាល់ខ្លួន សម្រាប់ចិញ្ចីមជីវិត និងបង្កើនការងារជូនដល់ពួកគាត់ឱ្យមានជំនាញច្បាស់លាស់មួយផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
លក្ខណៈ៣យ៉ាងរបស់ស្ត្រីដែលជួយឱ្យពួកគេជោគជ័យ រៀបការរួចក្លាយជាអ្នកមាន

បុរសវ័យកណ្តាលចូលចិត្តមនុស្សស្រី៤ប្រភេទនេះខ្លាំងបំផុត ពេលជួបហើយមិនអាចបំភ្លេចបានឡើយ

ក្រោយមានលុយ បុរសតែងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី៣ប្រភេទនេះ

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

全部评论 (0)