发布作品

简体中文

TNAOT News

· 昨天

ត្រឹមរយៈពេល២ថ្ងៃ អង្គភាពស៊ីម៉ាក់រកឃើញគ្រាប់បែកសល់ពីសម័យសង្គ្រាមចំនួន ៣គ្រាប់​នៅខេត្តកណ្តាល និងខេត្តកំពង់ធំ

#សង្គម# #ព័ត៌មានសង្គម# #គ្រាប់បែក#

3298

ត្រឹមរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១១ និង១២ ខែមិនា ឆ្នាំ២០២៥ គ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួន៣គ្រាប់ ដែល២គ្រាប់នៅខេត្តកណ្តាលនិង១គ្រាប់ទៀតនៅខេត្តកំពង់ធំត្រូវបានរកឃើញនិងដោះបន្សាបដោយកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ហើយគ្រាប់ទាំងនោះបានដឹកយកទៅទុកនៅកន្លែងសុវត្ថិភាពផងដែរ។

ផ្អែកតាមព័ត៌មានទិន្នន័យទម្លាក់គ្រាប់បែកដែលប្រគល់មកអង្គភាពស៊ីម៉ាក់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកប្រភេទគ្រាប់MK82 ដែលរកឃើញនៅតំបន់ខ្លះ គឺមិនមានក្នុងកំណត់ត្រាទិន្នន័យស្ថិតនៅទីតាំងចំណុចនេះទេ។ ប្រភព៖ CMAC  

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)