发布作品

简体中文

TNAOT News

· 昨天

ខេត្តសៀមរាប ទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលប្រចាំឆ្នាំ២០២៤

#សេវាសាធារណៈ# #វិស័យអប់រំ# #ក្រសួងសុខាភិបាល# #សង្គម# #ខេត្តសៀមរាប# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2606

រដ្ឋបាលខេត្តសៀមរាប បានរៀបចំដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បាននិយាយថា «ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនាពេលនេះ គឺសម្រាប់វិស័យសុខាភិបាល មានមន្ទីរពេទ្យបង្អែកខេត្ដ ទទួលជ័យលាភីចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស និងវិស័យអប់រំ មានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងសាលាមត្តេយ្យសិក្សាធនធានអង្គរ ត្រូវបានទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេស»។

លោកស្រី បានឱ្យដឹងទៀតថា ក្បួនដង្ហែនេះធ្វើឡើង ដើម្បីបង្ហាញដល់សាធារណជន ពីលទ្ធផលវិជ្ជមាន និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់អង្គភាពជ័យលាភីទាំង៣ របស់ខេត្ត ក៏ដូចជាផ្សព្វផ្សាយបង្ហាញយ៉ាងទូលំទូលាយទៅដល់មហាជនឱ្យបានជ្រាបពីជោគជ័យក្នុងការចូលរួមប្រឡងប្រណាំងរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

លោកស្រី អភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់ ក្រុមគ្រូពេទ្យ ត្រូវខិតខំបម្រើសេវា ពិនិត្យនិងព្យាបាលទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសំដៅបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ ខេត្តសៀមរាប បានអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣ ទទួលបានជ័យលាភីមាន ៤អង្គភាព រួមមាន វិស័យអប់រំ នៅសាលាអនុវិទ្យាល័យមិត្ដភាពខ្មែរជប៉ុន ព្រះឥន្ទកោសា ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស សាលាបឋមសិក្សាវត្ដបូព៌ចំណាត់ថ្នាក់លេខ៣ និងសាលាបឋមសិក្សាក្រវ៉ាន់ ចំណាត់លេខ៦ ទូទាំងប្រទេស។ រីឯ ផ្នែកវិស័យសុខាភិបាល គឺមណ្ឌលសុខភាពគោកចក ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)