
TNAOT News
· 昨天
ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះមួយកន្លែង ខូចខាតអស់សម្ភារៈទាំងស្រុង នៅខណ្ឌមានជ័យ
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌមានជ័យ#
2702
ករណីអគ្គិភ័យឆេះផ្ទះក្នុងបុរីមួយកន្លែង នៅចំណុចផ្ទះលេខ៣០អឺ ផ្លូវ៣៤ ភូមិឬស្សីទី១ សង្កាត៎ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ០៨ × ០៤ម៉ែត្រ និងឆេះខូចខាតពូក ខោអាវ កុងម៉ានឹងបន្ទប់ទំហំ៤ម៉ែត្រ × ០៤ម៉ែត្រ ខូចខាតអស់ទាំងស្រុង។
យ៉ាងណាមិញ នៅវេលាម៉ោង១១:៣០នាទីយព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៩ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្តចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ដោយបានប្រើប្រាស់អស់ទឹកចំនួន ០១ឡាន ស្មើនឹង ៦ម៉ែត្រគូប៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែងទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មីតាមរយៈការលក់សម្ភារៈចាស់

ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

全部评论 (0)