发布作品

简体中文

Sopheav

· 昨天

អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte និយាយថា លោកទទួលខុសត្រូវទាំងស្រុងចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀន

#ទទួលខុសត្រូវ# #គ្រឿងញៀន# #ព័ត៌មាន# #លោក Duterte# #DEVELOPING NEWS# #អតីតប្រធានាធិបតីហ្វីលីពីន# #ព័ត៍មានអន្តរជាតិ#

2305

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការទទួលខុសត្រូវ ខណៈដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននាំគាត់ទៅឃុំឃាំងកាលពីថ្ងៃពុធ ជុំវិញករណីសង្គ្រាមលើការបង្រ្កាបគ្រឿងញៀនរបស់លោក។

 

ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ជឿថាមានហេតុផលសមស្រប ដើម្បីចោទប្រកាន់លោក Duterte ពីបទឃាតកម្មជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងនាមជាសហឧក្រិដ្ឋជនដោយប្រយោល ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថាបានសម្លាប់មនុស្សរាប់ពាន់នាក់។ លោក Duterte បាននិយាយនៅក្នុងវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់គាត់ និងទីប្រឹក្សាជិតស្និទ្ធរបស់គាត់ថា ខ្ញុំជាអ្នកដែលដឹកនាំការអនុវត្តច្បាប់ និងយោធារបស់យើង។ ខ្ញុំបាននិយាយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងទាំងអស់នេះ ។

 

អតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលបង្ហាញខ្លួននៅមុខ ICC លោក Duterte ក្នុងវ័យ ៧៩ បាននិយាយទៅកាន់ប៉ូលិសយោធាថា វាជាការងាររបស់ខ្ញុំ ហើយខ្ញុំទទួលខុសត្រូវ។ អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា លោក Duterte កំពុងស្ថិតក្នុងការឃុំឃាំងរបស់តុលាការ បន្ទាប់ពីលោកបានមកដល់ទីក្រុង Rotterdam តាមយន្តហោះឯកជន។ យានជំនិះដែលគេគិតថាដឹកលោក Duterte បានបើកចូលទៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ICC នៅទីក្រុងឡាអេ ឆ្លងកាត់ហ្វូងអ្នកគាំទ្ររាប់សិបនាក់ ដោយខ្លះស្រែកថានាំគាត់មកវិញ និងគ្រវីទង់ជាតិ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)