
TNAOT News
· 03-14
ពិតជារំភើប! ឆ្នាំនេះ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងនឹងរៀបចំរយៈ៥ថ្ងៃ ខណៈអាជ្ញាធរខេត្តកំពុងពន្លឿនការរៀបចំ និងតំឡើងភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាត
#NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង#
3337
ខេត្តបាត់ដំបងកំពុងរៀបចំភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាតលម្អក្នុងទីក្រុង ដើម្បីត្រៀមបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង ដែលនឹងរៀបចំក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងនេះទៀតសោតគឺជាកិច្ចផ្តួចផ្តើមរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
យ៉ាងណាមិញ ចំពោះការរៀបចំតុបតែងលម្អភ្លើងពណ៌នាឆ្នាំនេះគឺមានលក្ខណៈប្លែកខ្លាំងទាក់ទាញជាងឆ្នាំមុនៗ។ បើតាមក្រុមការងារអគ្គិសនីខេត្តបាត់ដំបង បានបញ្ជាក់ថា ការតុបតែងភ្លើងលម្អនេះមានទីតាំងចាប់ពីស្ពាន១៣មករា រហូតមកដល់ស្ពានសម្តេចក្រឡាហោម ស ខេង។
ដោយឡែកចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបងឆ្នាំ២០២៥នេះឡើង ក៏ជាឱកាសបង្ហាញពីទេពកោសល្យ សក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែងតាមរយៈការចូលរួមរៀបចំនូវពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្តនិងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពី វប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានដឹងផងដែរ។
ក្រៅពីនេះព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងនឹងរៀបចំឲ្យមានតំបន់កម្សាន្តជាច្រើន អមជាមួយកម្មវិធីនានារួមមាន ការតាំងពីពិពរណ៌ភូមិមួយផលិតផលមួយ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក, មានតំបន់ត្រជាក់ចិត្ត, តំបន់ភូមិយើង, តំបន់សាសនា, តំបន់ទស្សនីយ៍ភាពសិល្បៈ, តន្រ្តីសម័យ, និងមានលេងល្បែងប្រជាប្រិយខ្មែរជាដើមផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)