发布作品

简体中文

TNAOT News

· 昨天

អតីតប្រធានាធិបតីហ្វីលីពីននឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសវនាការ ICC នៅទីក្រុងឡាអេ

#NEW NEWS# #ព័ត៌មាន# #លោក Rodrigo Duterte# #ICC# #អតីតប្រធានាធិបតីហ្វីលីពីន# #ព័ត៍មានអន្តរជាតិ#

2630

តុលាការនឹងធ្វើការចោទប្រកាន់អតីតប្រធានាធិបតីហ្វីលីពីនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញសង្គ្រាមដ៏សាហាវលើការបង្រ្កាបគ្រឿងញៀនរបស់លោក។

លោក Rodrigo Duterte ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃសុក្រនេះ ខណៈដែលអតីតប្រធានាធិបតីហ្វីលីពីនប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញ «សង្គ្រាមគ្រឿងញៀន» ដ៏សាហាវរបស់លោក។តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ចាត់ទុកថាពេលវេលានេះគឺសមរម្យសម្រាប់ លោក Duterte ក្នុងការបង្ហាញខ្លួនថ្ងៃសុក្រ នៅម៉ោង ២រសៀល (ម៉ោងក្នុងស្រុកទីក្រុងឡាអេ)។

នៅក្នុងសវនាការ នៃអតីតប្រធានាធិបតីហ្វីលីពីន វ័យ៧៩ឆ្នាំនេះ នឹងត្រូវបានជូនដំណឹងអំពីឧក្រិដ្ឋកម្មដែលលោកត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្ត ក៏ដូចជាសិទ្ធិរបស់លោកក្នុងនាមជាចុងចោទ។

លោក Duterte ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពីបទឃាតកម្មលើយុទ្ធនាការដ៏យូរឆ្នាំរបស់លោកប្រឆាំងនឹងអ្នកប្រើប្រាស់ និងឈ្មួញគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សបាននិយាយថាបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

យ៉ាងណាមិញ ខណៈនៅពេលគាត់ទៅដល់ទីក្រុងឡាអេ អតីតមេដឹកនាំរូបនេះ បានស្ងប់ស្ងាត់ ហើយលោកបានបង្ហាញខ្លួនដើម្បីទទួលយកការទទួលខុសត្រូវចំពោះសកម្មភាពរបស់លោកដោយបាននិយាយនៅក្នុងវីដេអូហ្វេសប៊ុកថា «ខ្ញុំបានប្រាប់ប៉ូលីស យោធាថាវាជាការងាររបស់ខ្ញុំ ហើយខ្ញុំទទួលខុសត្រូវ»៕

ប្រែសម្រួលដោយ៖ ផល្លីកា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

អូនតា លេខកូដ63230368

· 昨天

👍👍

  • 1
前往