
TNAOT News
· 03-15
រយៈពេល១០ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ២ម៉ឺនសេវានៅទូទាំងប្រទេស
#NEW NEWS# #សង្គម# #អត្តសញ្ញាណកម្ម# #ឯកឧត្តមបណ្ឌិត ទូច សុឃៈ# #ព័ត៌មានសង្គម#
6154
គិតត្រឹមរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង២ម៉ឺនសេវា។
បើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង៩ពាន់ក្បាល លិខិតធ្វើដំណើរជាង១ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៣ពាន់ក្បាល សៀវភៅគ្រួសារជាង ៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង ៨ពាន់សន្លឹក។
ទន្ទឹមនឹងនេះលោកបានបញ្ជាក់ប្រាប់ទីតាំងដែលមានផ្ដល់សេវាលិខិតឆ្លងដែនរួមមាន៖ នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។
សម្រាប់សេវាលិខិតធ្វើដំណើរសេវាផ្តល់នៅ សាខាផ្សារស្ទឹងមានជ័យ និងខេត្តបន្ទាយមានជ័យ។ ចំពោះសេវាសៀវគ្រួសារផ្តល់នៅ អធិការដ្ឋានក្រុង ស្រុក ខណ្ឌ សេវាសៀវភៅស្នាក់នៅ ផ្តល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។
ដោយឡែកចំពោះសេវាអត្តសញ្ញាណប័ណ្ណ លោកបានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋអាចធ្វើនៅទីតាំងរួមមាន៖ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសង្កាត់និរោធ ខណ្ឌច្បារអំពៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើប អ៊ីអន២។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (5)
OEUNPHOUMIRA
· 03-16
😍😍
KORNGLY IT
· 03-16
😍😍😍
មិត្ត1000322271
· 03-16
😍
អូនតា លេខកូដ63230368
· 03-15
👍👍
កូដណែនាំ 91815366
· 03-15
👌👌
- 1
前往页