发布作品

简体中文

TNAOT News

· 03-18

ស្ថានភាពភ្លៀងកក់ខែនឹងមានការថមថយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

3194

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងឲ្យបានដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថានភាពភ្លៀងកក់ខែនឹងមានការថមថយឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។

សេចក្តីជូនដមណឹងបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលឡើងវិញដែលគ្របដណ្តប់រាយប៉ាយនៅក្នុងទូទាំងប្រទេស ដោយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។

គួរឲ្យដឹងដែរថា កន្លងមក ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ភ្លៀងកក់ខែបានគ្របដណ្តប់លើ ២៥រាជធានី/ខេត្ត និង១៧៦ស្រុក/ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)