发布作品

简体中文

TNAOT News

· 03-22

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ ដាំដើមឈើអនុស្សាវរីយ៍ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩

#អ្នកទេសចរណ៍# #ខេត្តតាកែវ# #បុណ្យទន្លេ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្រសួងទេសចរណ៍#

2354

ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តតាកែវ បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នៅសួនមាត់បឹងតាកែវ ក្រុងដូនកែវ កាលពីថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងលោកជំទាវ។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ការចូលរួមដាំដើមឈើ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា ជាពិសេសការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ដែលជាសកម្មភាពជំរុញនិងគាំទ្រគោលនយោបាយអភិវឌ្ឍបៃតងរបស់រាជរដ្ឋាភិបាល ស្របជាមួយចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅ» និងយន្តការអភិវឌ្ឍទេសចរណ៍ជាអន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន សំដៅធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយភាពស្អាត និងបៃតង។

លោកបានបន្ថែមថា កម្មវិធីដាំដើមឈើរួមគ្នា មិនត្រឹមជាការអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេប៉ុណ្ណោះទេ តែជាការបង្កប់នូវគោលបំណងដ៏ជាក់លាក់គឺ៖ ១)ជំរុញប្រែក្លាយសកម្មភាពនេះ ជាយន្តការផ្សព្វផ្សាយទេសចរណ៍បៃតងនៅកម្ពុជា ដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាច្រើនដង ២)លើកកម្ពស់យុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” សំដៅប្រែក្លាយសកម្មភាពដាំដើមឈើ ទៅជាផលិតផលទេសចរណ៍ថ្មីមួយប្រកបដោយភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ៣)បំផុសការយល់ដឹងជាសាធារណៈអំពីទស្សនាទាន “ស្អាត ឆ្លាត និងបៃតង” ៤)រួមចំណែកក្នុងការទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការកើនឡើងកំដៅនៃភពផែនដី និង៥)រួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”ផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)