
TNAOT News
· 03-29
ប្រុងប្រយ័ត្ន! ខេត្តកំពង់ស្ពឺ និងទទួលរងខ្យល់បក់ខ្លាំង ក្នុងល្បឿនកម្រិតបង្គួរ មានភ្លៀងនិងផ្គររន្ទះ
#ខ្យល់បក់កន្ត្រាក់# #ខេត្តកំពង់ស្ពឺ# #NEW NEWS# #ភ្លៀង# #សង្គម# #ព័ត៌មានសង្គម# #ផ្គររន្ទះ#
2892
ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ និងទទួលរង ខ្យល់បក់ខ្លាំង(ខ្យល់កន្ត្រាក់) ក្នុងល្បឿនកម្រិតបង្គួរ មានភ្លៀង និងផ្គររន្ទះ នេះបើយោងទៅតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានជូនដំណឹងថាដោយសារមានសម្ពាធទាប និងកម្រិតសម្ពាធខ្សោយ បាននិងកំពុងមានឥទ្ធិពលមកលើខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះនិងធ្វើឲ្យ អាកាសធាតុមានពពកច្រើន មានភ្លៀងផ្គររន្ទះ ពីតិចទៅច្រើន បរិមាណ៨០% សីតុណ្ហភាពពី២៥ ទៅ ៣៥ អង្សាសែលស៊ីស និងខ្យល់បក់ខ្លាំង(ឬខ្យល់កន្ត្រាក់) ក្នុងល្បឿនកម្រិតបង្គួរ។
អាស្រ័យដូចបានគោរពជម្រាបជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជន មេត្តាបង្កើនការយកចិត្តទុកដាក់ និងចូលរួមប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពភ្លៀង ផ្គររន្ទះលើសកម្រិតធម្មតា ជាមួយនិងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងបានអំពីគ្រោះថ្នាក់ធម្មជាតិផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។ ខណៈមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស និង ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួលផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
全部评论 (4)
មិត្ត1000326623
· 03-30
😥
អូនតា លេខកូដ63230368
· 03-30
👌👌
កូដណែនាំ 91815366
· 03-30
👍👍
មិត្ត1000326581
· 03-29
😀
- 1
前往页