
TNAOT News
· 03-31
ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តការណ៍កីឡាបាល់បោះជនពិការអាស៊ី លើកទី១ ប្រព្រឹត្តទៅដោយរលូន
#TNAOT SPORT# #កីឡា# #កីឡាជាតិ# #កីឡាបាល់បោះជនពិការ# #ឯកឧត្តម យី វាសនា#
3469
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានគូសបញ្ជាក់ថា លោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោកបានវាយតម្លៃខ្ពស់ថា កម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី ហើយជាប្រវត្តិសាស្ត្រដែលកម្ពុជារៀបចំឡើងជាលើកទី១នេះ ខណៈម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយ មាសទាំងពីរវិញ្ញាសាផ្នែកបុរស និងនារីតែម្តង។
ឯកឧត្តមបានបន្ថែមថា លោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក និងប្រតិភូ កីឡាករ កីឡាការិនីមកពីប្រទេសទាំងអស់ ក្នុងព្រឹត្តិការណ៍នេះបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់បោះជនពិការអាស៊ី លើកទី១ (1st ASIAN PARA Throwball Championship) ឆ្នាំ២០២៥ នៅកម្ពុជាដោយរលូន និងជោគជ័យ។
ឯកឧត្តមបានបន្ថែមថា ការរៀបចំមានរបៀប លំដាប់លំដោយ ហើយគំរូរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជានឹងត្រូវបន្តទៅប្រទេសផ្សេងៗទៀត ដែលប្រទេសផ្សេងៗនឹងយកគំរូតាម។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “លោកស្រី Nimala Rawit បានវាយតម្លៃខ្ពស់ថាកម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី ហើយជាប្រវត្តិសាស្ត្រដែលកម្ពុជារៀបចំឡើងជាលើកទី១ បើទោះជាមានការលំបាក ប៉ុន្តែយើងបានខិតខំប្រែងអស់ពីលទ្ធភាព។ ដូច្នេះកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកស្ម័គ្រចិត្ត”
ឯកឧត្តម យី វាសនា បានសង្កត់ធ្ងន់ទៀតថា ជាគោលដៅ គឺកម្ពុជានឹងត្រៀមខ្លួនចេញទៅប្រកួត នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីការពារដំណែងម្ចាស់មេដាយមាសទាំង២វិញ្ញាសាក្រុមបុរស និងនារី ជាមួយនឹងក្តីសង្ឃឹមខ្ពស់ថា កម្ពុជានឹងអាចការពារមេដាយមាសបាន នៅឆ្នាំ២០២៦បាន ដោយសារតែការប្រកួតរបស់កម្ពុជាមានពិន្ទុលើក្រុមជម្រើសជាតិផ្សេងៗទៀតដាច់ឆ្ងាយ ខណៈសិតខ្លះកម្ពុជាឈ្នះក្នុងពិន្ទុ២៥ ទល់ ០៥។
អត្តពលិកបាល់បោះជនពិការ លោក ម៉ន យ៉ារ៉ាញ់ បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលសហព័ន្ធកីឡាបាល់បោះពិភពលោក បានរៀបចំអោយមានវិញ្ញាសារបាល់បោះជនពិការនេះឡើង ហើយវាក៍ជាមោទនៈភាពដែលអត្តពលិករូបនេះបានចូលរួមប្រជែងយកមេដាយជាមួយបណ្ដាប្រទេសផ្សេងៗ។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ ជាលទ្ធផលបច្ចេកទេស គឺម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយមាសទាំង២វិញ្ញាសា ដោយវិញ្ញាសាផ្នែកបុរសក្រុម ចំណាត់ថ្នាក់លេខ១ មេដាយមាស កម្ពុជា លេខ២ ស្រីលង្កា និងលេខ៣ ឥណ្ឌា ខណៈវិញ្ញាសាក្រុមផ្នែកនារី ចំណាត់ថ្នាក់លេខ១ មេដាយមាស ក្រុមកម្ពុជា លេខ២ ថៃ និងលេខ៣ ឥណ្ឌា៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

អាថ៌កំបាំងអ្នកមាន! អ្នកមានកាន់តែមាន ព្រោះគេចូលចិត្តយកលុយវិនិយោគលើ ៣ នេះ

អ្នកស្ម័គ្រចិត្តកាកបាទក្រហមជួយសង្គ្រោះបន្ទាន់ចំពោះព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

全部评论 (3)
អូនតា លេខកូដ63230368
· 04-01
ឋ👍👍
កូដណែនាំ 91815366
· 04-01
👍👍
Yern
· 03-31
😅😅😅😅
- 1
前往页