
TNAOT News
· 04-02
អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ប្រពៃណីកោរជុក#
2139
អ្នកភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ចំនួនមួយគ្រួសារ បាននាំក្មេងប្រុស អាយុ៩ឆ្នាំ មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត តាមទំនៀម នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
យោងតាមអាជ្ញាធរជាតិអប្សរាឲ្យដឹងថា លោកស្រី ភ្លៀង ផាត់ អាយុ៦៤ ត្រូវជាជីដូនចៅប្រុស អាយុ៩ឆ្នាំ បាននាំយកមកកោរជុកនៅប្រាសាទអង្គរវត្ត បានលើកឡើងថា នេះជាជំនាន់ទី៤ហើយ ដែលកូនច្បងក្នុងគ្រួសារ ឬញាតិសន្ដានរក្សាទុកកំប៉ោយតាំងពីកំណើត នេះជាលើកទីពីរ ដែលបាននាំកូនប្រុស និងចៅ មកធ្វើកិច្ចកោរជុកនៅប្រាសាទអង្គរវត្តផ្ទាល់។
លោកស្រីបានឲ្យដឹងទៀតថា ការមកធ្វើកិច្ចកោរជុកនៅប្រាសាទអង្គរវត្ត ដែលជាទីកន្លែងស័ក្តិសិទ្ធ តែងតែបានផ្តល់ក្តីសុខសប្បាយ និងចម្រុងចម្រើននៅក្នុងគ្រួសារ ទើបគ្រួសារលោកស្រីនៅតែបន្តរក្សាបាននូវទំនៀមទម្លាប់បុរាណមួយនេះមិនដែលដាច់។
ពិធីកោរជុក ជាកិច្ចពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងធ្វើឡើង គឺដើម្បីបញ្ជាក់ពីដំណើរជិវិតរបស់មនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលថ្មីមួយទៀត។ ពោល គឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗដែលត្រូវផ្លាស់ប្ដូរពីកុមារភាព ទៅជាមនុស្សពេញវ័យនិងមានការទទួលខុសត្រូវ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)