发布作品

简体中文

Eang

· 2019-03-29

មក​ដឹង​តម្លៃ​ AirPod 2 លក់​នៅ​ខ្មែរ ថ្លៃ​លើស​មុន​ដាច់

0

AirPods 2 បានបង្ហាញវត្តមានលើទីផ្សារប្រទេសកម្ពុជាបណ្ដើរៗហើយ ក្រោយពីបានចេញលក់ជាផ្លូវការនៅលើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧ ខែមីនាកន្លងទៅ។

នៅសហរដ្ឋអាមេរិក AirPods ជំនាន់ថ្មីនេះ មានលក់ចែកចេញជាពីរប្រភេទ គឺទីមួយប្រភេទមានប្រអប់សាកធម្មតាតម្លៃ ១៥៩ ដុល្លារ និងទីពីរជាប្រភេទមានប្រអប់សាកឥតប្រើខ្សែ (Wireless) មានតម្លៃ ១៩៩ ដុល្លារ។

ដោយឡែកនៅកម្ពុជាឯណេះវិញ សង្កេតឃើញមានលក់តែកាស AirPods ប្រើប្រអប់សាកឥតប្រើខ្សែតែប៉ុណ្ណោះ ដោយហាងលក់មួយចំនួនបានកំណត់តម្លៃលក់ ២៧០ ដុល្លារ។

គួរដឹងថា AirPods ជំនាន់ទី ២ មានការបន្ថែមមុខងាររសើប ៣ ទាក់ទិននឹងការគាំទ្រឧបករណ៍សាកថ្មឥតខ្សែ ការពង្រឹងថាមពលថ្ម និងការបញ្ជាដោយសំឡេង Hey-Siri (ប្រភេទ Hands-free)។ ម៉ូដែលថ្មីនេះក៏អាចធ្វើការផ្លាស់ប្ដូរឧបករណ៍បានរហ័សជាងមុន សម្រាប់អ្នកភ្ជាប់ AirPods ទៅកាន់ឧបករណ៍ច្រើនដូចជា iPhone និង MacBook។ ជាមួយការបំពាក់នូវបន្ទះឈីប H1 ជំនាន់ថ្មី គាំទ្រមុខងារ Bluetooth 5.0 ឡើងពីជំនាន់ 4.2 អាចជួយសន្សំសំចៃថ្មបានច្រើន ពោលគឺអាចប្រើប្រាស់ដល់រយៈពេល ២៤ ម៉ោងពេញ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论