发布作品

简体中文

phara

· 2019-04-07

ស្ទើរមិនគួរឲ្យជឿ គីម គីម កាន់តែមានទីផ្សារជាងមុន!!

0

ភ្នំពេញ៖ តារាសម្តែងជំនាន់ថ្មីកញ្ញា គីម គីម ថ្វីត្បិតតែកញ្ញាទើបតែប្រឡូកក្នុងវិស័យសិល្បៈក្តីប៉ុន្តែទីផ្សាររបស់កញ្ញាកាន់តែមានច្រើនជាងមុន។

យ៉ាងណាមិញកញ្ញា គីម គីម មិនសូវបង្ហាញមុខក្នុងការថតខ្សែភាគយន្តនិងMV ប៉ុន្មាននោះទេតែភាគច្រើនកញ្ញាបានបង្ហាញវត្តមានក្នុងកម្មវិធីរបស់ក្រុមហ៊ុនធំផ្សេងៗជាច្រើនដែលកញ្ញាគឺជាម៉ូដែលក្នុងកម្មវិធីទាំងនោះ។

កំឡុងពេលដែលកញ្ញាជាម៉ូដែលមានអ្នកដឹកនាំជាច្រើនទាក់ទងអោយកញ្ញាសម្តែងរឿងនិងMV ជាច្រើនប៉ុន្តែកញ្ញាបានបដិសេធលើរឿងទាំងនោះដោយសារតែកញ្ញារវល់ជាមួយនឹងការងារជាម៉ូដែលពេលខ្លះមានការថតនៅទីឆ្ងាយនិងមានរយៈច្រើនថ្ងៃជាហេតុដែលធ្វើអោយបានការប៉ះពាល់និងជាន់ការងារគ្នាក្នុងពេលតែមួយ។

ថ្មីៗនេះទើបតែកញ្ញាបានសម្រេចចិត្តបង្ហាញវត្តមានក្នុង MV និងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន្តជាមួយកញ្ញា សុខ សុម៉ាវត្តី។ រហូតមកដល់បច្ចុប្បន្ននេះតែងតែឃើញកញ្ញាក្នុងការសម្ពោធផលិតផលផ្សេងៗហើយចំពោះការងារបស់កញ្ញាកាន់តែមមាញឹកជាមុន៕

អត្ថបទដោយ៖ ឃុន យ៉ា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论