发布作品

简体中文

Samrin

· 2019-04-18

PSG នឹងប្រើប្រាស់ឯកសណ្ឋានពិសេសមួយ ​ដើម្បីសម្តែងការសោកស្តាយនៃគ្រោះអគ្គិភ័យឆាបឆេះអាគារ Notre Dame

0

ក្នុងការប្រកួតលីគកំពូលបារាំង ជំនួបរវាងម្ចាស់ផ្ទះ FC Nantes ទទួលភ្ញៀវ Paris Saint-Germain ក្នុងនោះផងដែរក្រុមភ្ញៀវជើងខ្លាំងនេះ បានប្រកាសនឹងប្រើប្រាស់ឯកសណ្ឋានពិសេសមួយ ដោយមានរូបនិមិត្តសញ្ញាអាគារបុរាណ Notre Dame ដែលទើបតែឆាបឆេះកាលពីកន្លងទៅថ្មីៗនេះ។

ក្លឹបដែលមានថៅកែជាជនជាតិកាតា ខាងលើបានឲ្យកីឡាករគ្រប់រូបប្រើប្រាស់ឯកសណ្ឋានមួយក្នុងការប្រកួតព្រលឹមនេះ វេលាម៉ោង ១២និង០០នាទី (ម៉ោងនៅកម្ពុជា) ដើម្បីចូលរួមសម្តែងការសោកស្តាយ នៃគ្រោះអគ្គិភ័យដែលបណ្តាលឲ្យខូចខាតអាគារបុរាណមានអាយុកាលប្រមាណ៨៥០ឆ្នាំមកហើយនោះ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论