发布作品

简体中文

Rachana

· 2019-04-23

ការរញ្ជួយដី ជិត២លានដង រកឃើញនៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា ស្ថិតក្បែរតំបន់San Andreas

0

រដ្ឋកាលីហ្វ័រញ៉ា៖ តាមប្រភពទិន្នន័យ ក្នុងរយៈពេលមួយទសវត្សរ៍ បានបង្ហាញថា ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានជួបប្រទះការរញ្ជួយដី ជិត២លានដង ចាប់តាំងពីឆ្នាំ២០០៨មក នៅជិតSan Andreas ដោយការកើតឡើង ជារៀងរាល់១៧៤វិនាទី នៅក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

តំបន់San Andreas ដ៏គួរឲ្យរន្ធត់នេះត្រូវបានត្រួតពិនិត្យ យ៉ាងទៀងទាត់ចំពោះ សញ្ញានៃការផ្លាស់ប្តូរចលនា និងសកម្មភាពរញ្ជួយដី។

ក្រុមអ្នកវិទ្យាសាស្ត្រ នៅរដ្ឋកាលីហ្វ័រញ៉ា បានឆ្លងកាត់ទិន្នន័យ កាតាឡុក យ៉ាងធំធេង ហើយបានរកឃើញ ការរញ្ជួយផែនដី ចំនួន១,៨១លានដង ដែលស្មើនឹង ៤៩៥ក្នុងមួយថ្ងៃ និងមួយវិនាទីរាល់ ១៧៤វិនាទី។

ការប៉ាន់ប្រមាណ ពីមុនបានបញ្ជាក់ថា មានការរញ្ជួយដីតែ ១៨០,០០០ ប៉ុណ្ណោះដែលបានកើតឡើង ជារៀងរាល់៣០នាទីម្តង។ ការកើនឡើងចំនួន១០ គឺជាលទ្ធផល នៃការសិក្សាដែលបានបោះពុម្ពផ្សាយ នៅក្នុងវិទ្យាសាស្ត្រ និងបានធ្វើដោយអ្នកស្រាវជ្រា វមកពីវិទ្យាស្ថានបច្ចេកវិទ្យា កាលីហ្វ័រញ៉ា។

ការកើនឡើងដ៏ធំសម្បើមនេះ គឺជាលទ្ធផលនៃដំណើរ ការប្រើប្រាស់ច្រើន និងចំណាយពេលវេលា ដែលជាទូទៅត្រូវបាន បម្រុងទុកសម្រាប់ គម្រោងខ្នាតតូច។ វាបានផ្តោតលើអណ្តូងទឹក រវាងរង្វាស់ ២និង១.៧ ដើម្បីទទួលបាន រង្វាស់ល្អជាងមុន នៃសកម្មភាពរបស់តំបន់នេះ ។

ការរញ្ជួយដីនេះ មានទំហំតូចណាស់ ដែលអាចពិបាករកឃើញ ចំពេលមានសម្លេងរំខាន ផ្ទៃខាងក្រោយដែលលេចឡើង ក្នុងទិន្នន័យរញ្ជួយ ដូចជាការរង្គោះរង្គើពីចរាចរយានយន្ត ឬការសាងសង់ សំណង់ជាដើម៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论