
MAO
· 2019-05-22
ព្យុះកំណាចអមទៅដោយខ្យល់គួចវាយប្រហារតំបន់ភាគកណ្តាលអាមេរិក
0
ព្យុះអមទៅដោយខ្យល់គួចជាង៣០កន្លែង នៅតំបន់ភាគកណ្តាលអាមេរិក បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជនលិច បំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋ ជាច្រើន។
ខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យរដ្ឋ Missouri និងផ្នែកមួយនៃរដ្ឋ Illinois និង Arkansas ត្រូវលិចលង់ ដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះខ្យល់គួចបានបំផ្លាញផ្ទះសម្បែងពលរដ្ឋរាប់សិបខ្នង។
នៅថ្ងៃទី២២ខែឧសភា ខ្យល់ព្យុះបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនអាមេរិក និងកាដាណាប៉ុន្តែកម្លាំងខ្យល់ក៏បានថយចុះ។ ប៉ុន្តែមានព្យុះមួយផ្សេងទៀតបានកើតឡើង អាចវាយប្រហារនៅក្នុង រដ្ឋតិចសាស និង ជីកាហ្គោ។
លោក Patrick Marsh អ្នកឯកទេសស្តីពីអាកាសធាតុអាមេរិកបានឲ្យដឹងថា មានខ្យល់គួច២៦កន្លែងនៅភាគកណ្តាលអាមេរិក ដោយមានល្បឿនខ្យល់ចាប់ពី ១៧៩-២១៧គីឡូម៉ែត្រក្នុងមួយម៉ោង ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
全部评论 (0)
暂无评论