
Samrin
· 2019-06-24
មន្ត្រីជំនាញចុះអប់រំណែនាំដល់អាជីវករជាអ្នកលក់សាច់ទាំងអស់ ត្រូវមានអូសត្រាពេទ្យសត្វជាដាច់ខាត
#ណែនាំអ្នកលក់សាច់សត្វ# #សង្គម# #សេដ្ឋកិច្ចជាតិ#
0
ខេត្តស្វាយរៀងៈ មន្ត្រីការិយាល័យកសិកម្មក្រុងបាវិត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង ចុះធ្វើការត្រួតពិនិត្យសាច់ជ្រូកដែលត្រូវបានបងប្អូនជាអាជីវករដាក់តាំងលក់នៅតាមបណ្តាទីផ្សារមួយចំនួនក្នុងភូមិសាស្ត្រក្រុងបាវិត។
លោក ប្រាជ្ញ សាឡន ប្រធានការិយាល័យកសិកម្មក្រុងបាវិតបានឱ្យដឹងថា សំរាប់ព្រឹកនេះមន្ត្រីជំនាញយើងបានចុះមកធ្វើការត្រួតពិនិត្យនិងធ្វើការណែនាំដល់បងប្អូនអាជីករដែលជាអ្នកលក់សាច់ជ្រូកទាំងអស់នៅផ្សារជីភូ ឱ្យបានយល់ជ្រួតជ្រាបថា ចំពោះសាច់ដែលមានលក់នៅទីផ្សារដាច់ខាតត្រូវតែមានអូសត្រាពេទ្យសត្វ បើពុំដូច្នេះទេពេទ្យសត្វនឹងចាប់យកសាច់ទៅពិនិត្យរកមេរោគនៅមន្ទីរពិសោធន៍ជាក់ជាពុំខាន ហើយបើរកឃើញថាមានមេរោគនោះមន្ត្រីជំនាញនឹងបន្តចាត់ការទៅតាមផ្លូវច្បាប់។
សូមរំលឹកផងដែរថា កន្លងមកមន្ត្រីជំនាញក៏ធ្លាប់បានចុះទៅធ្វើការណែនាំដល់បងប្អូនអាជីវករ ដែលជាអ្នកលក់សាច់ជ្រូកផងដែរក៏ប៉ុន្តែពួកគាត់អនុវត្តបានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ក៏បាត់ទៅវិញដោយសំអាងថា បើមានត្រាបោះប្រឡាក់នៅលើសាច់ជ្រូកនោះ អ្នកទិញគេរិះគន់ លក់ពុំសូវដាច់ទេ៕ សុខជាតិ
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)