
Somaly
· 2019-07-18
UCI ដកពាន Vuelta a Espana ឆ្នាំ2011 ពី Juan Jose Cobo ឲ្យ Chris Froome
#កីឡាអន្តរជាតិ# #កីឡា# #UCI#
0
ទីបំផុតកីឡាករអង់គ្លេស Chris Froome ត្រូវបានប្រកាសជាម្ចាស់ផ្ទះប្រណាំងកង់ Grand Tour, Vuelta a Espana ហើយក្រោយ UCI សំរេចដកហូតពាននេះពីកីឡាករអេស្ប៉ាញ Juan Jose Cobo ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់នៅពេលនោះ។
Chris Froome គឺជាជើងឯករងក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Vuelta a Espana កាលពីឆ្នាំ2011 នោះ ខណៈក្រោយមកកីឡាករអង់គ្លេសរូបនេះក៏បានឈ្នះពាន Grand Tour លើកដំបូងក្នុងអាជីពនៅឆ្នាំ2013 នៅ Tour de France។ Chris Froome ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួស ទទួលរងក្នុងព្រឹត្តិការណ៍ Criterium du Dauphine នោះ នៅពេលនេះមានពាន Grand Tour សរុប 7លើកហើយបូករួមទាំងការដកហូតពី Cobo នេះ។សូមបញ្ជាក់ថា សម្ព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ (UCI) បានរកឃើញពីភាពរបាយការណ៍មិនប្រក្រតីរបស់ Juan Jose Cobo ក្នុងការតាមដានឈាមរបស់អត្តពលិកអេស្ប៉ាញរូបនេះ នៅចន្លោះឆ្នាំ2009-2011។ ការចោទប្រកាន់របស់ UCI ទៅលើកីឡាករវ័យ 38ឆ្នាំដែលបានចូលនិវត្តន៍ហើយដែរនោះ មិនមានការប្តឹងតវ៉ាណាមួយឡើយក្នុងរយៈពេល 30ថ្ងៃ មានន័យថាពាន Vuelta a Espana ត្រូវបានដកហូតផ្លូវការ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
全部评论 (0)