
Chheng
· 2019-07-30
ប្រើរាល់ថ្ងៃ តែអត់ដឹងថាថ្នាំដុសធ្មេញអាចកម្ចាត់មុនក្បាលខ្មៅបានសោះ
#កម្ចាត់មុនក្បាលខ្មៅ# #ថ្នាំដុសធ្មេញ# #ចំណេះដឹង# #អប់រំ និងការងារ#
0
តើមូលហេតុអ្វីទៅដែលធ្វើឲ្យមនុស្សប្រហែលជា៧០ភាគរយនៅទូទាំងពិភពលោកកើតមុនក្បាលខ្មៅនៅលើច្រមុះ?
កក្តាចម្បងដែលបណ្តោលឲ្យកើតមុនក្បាលខ្មៅ គឺការកកស្ទះធូលីនៅក្នុងរន្ធញើស បាក់តេរី និងកោសិកាស្បែកងាប់ៗមិនបានជម្រះចេញពីផ្ទៃស្បែក។ ក៏ប៉ុន្តែ បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ដោយប្រើរូមបន្តងាយៗ គឺថ្នាំដុសធ្មេញ ផ្សំជាមួយនឹងអំបិល។
របៀបប្រើថ្នាំដុសធ្មេញកម្ចាត់មុនក្បាលខ្មៅ៖
១.ច្របាច់ថ្នាំដុសធ្មេញចំនួនមួយស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងចានមួយ។
២.បន្ថែមអំបិលបន្តិច ហើយលាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យសព្វល្អ។
៣.អ្នកត្រូវស្ទើមមុខជាមុនសិន ដើម្បីឲ្យរន្ធញើសបើក និងសម្អាតភាពកខ្វក់ចេញ។
៤.អនុវត្តស្តើងៗនៅលើច្រមុះ ហើយទុករយ:ពេល ៥នាទី។ បន្ទាប់មកទៀត បន្តក់ទឹកពីរបីដំណក់ត្រង់តំបន់នេះ និងត្រដុសចលនារាងជារង្វង់ថ្នមៗចំនួន ២នាទី។
៥.ប្រើដុំទឹកក លុញពីលើច្រមុះដើម្បីបង្រួមរន្ធញើសរបស់អ្នកទៅវិញ។ ពេលនេះ ច្រមុះរបស់នឹងឡើងក្រហម ប៉ុន្តែមួយស្របក់ក្រោយមកវានឹងបាត់ទៅវិញ។
៦.ប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង ត្រូវប្រើក្រែមផ្តល់សំណើមដើម្បីជំនួយ ហើយនៅក្នុងរយ:ពេលមួយសប្តាហ៍ មុនក្បាលខ្មៅនឹងបាត់បន្តិចម្តងៗរហូតទាល់តែអស់។
ចំណាំ៖ ចំពោះអ្នកដែលមានស្បែកស្ងួត ឬប្រតិកម្ម មិនត្រូវប្រើរូបមន្តមួយនេះឡើយ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មានទឹកចិត្តគឺល្អ! តែជាមួយនឹងមនុស្ស ៥ ប្រភេទនេះ ដាច់ខាតកុំចំណាយទឹកចិត្តទៅជួយឱ្យសោះ

តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

មនុស្សស្រីដែលមានបុគ្គលិកលក្ខណៈទាំង ៥ យ៉ាងនេះ ជានារិល្អ ជីវិតទទួលបានពរជ័យក៏ច្រើនដែរ

អាហារ ៥ប្រភេទ ជួយកាត់បន្ថយខ្លាញ់រុំថ្លើម

全部评论 (0)