
Rachana
· 2019-08-04
Barcelona ត្រៀមបើកកិច្ចពិភាក្សាជាមួយ Paris Saint-Germain ជុំការផ្ទេរ Neymar ហើយ
#Barcelona# #កីឡា# #Neymar# #បាល់ទាត់អន្តរជាតិ# #Paris Saint-Germain#
0
Barcelona កំពុងត្រៀមបើកិច្ចពិភាក្សាជាមួយ Paris Saint-Germain ជុំវិញការចុះហត្ថលេខាលើ Neymar ។ ម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 នៅតែរក្សាជំហរលក់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ហើយបានប្រកាន់ខ្ជាប់នូវតម្លៃខ្លួន ២២២ លានអឺរ៉ូ (២០០ លានផោន / ២៤៩ លានដុល្លារ) ដែលពួកគេបានចុះហត្ថលេខាពី Barca កាលពីឆ្នាំ ២០១៧ ។
ជាការពិតណាស់នៅក្នុងទីផ្សាដោះដូរកីឡាករនារដូវក្តៅនេះ មានពត៌មានជាច្រើនបានចុះផ្សាយទាក់ទងនឹងអនាគតរបស់ Neymar ខណះប្រធានក្លឹប Barcelona លោក Josep Bartomeu បានបង្ហាញជាសាធារណៈជាមួយនឹងការអះអាងរបស់គាត់ដែលថាអតីតតារាក្លឹប Santos ចង់ចាកចេញពីទីក្រុងប៉ារីស ។ ហើយខណៈដែល Neymar បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្លឹបយក្សបារាំងវិញហើយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមិនបានចូលរួមក្នុងការប្រកួត Pre-Season ជាមួយក្លឹបឡើយ ។បើយោងតាមប្រភព Goal ឱ្យដឹងថា PSG ក៏ដឹងអំពីបំណងប្រាថ្នារបស់ Neymar ក្នុងការចង់ត្រឡប់ទៅចូលរួមជាមួយ Barca វិញផងដែរ ហើយការផ្ទេរប្រហែលជាបានកើតឡើងរួចហើយ ប្រសិនបើក្រុមដែលមានសក្តានុពលទិញមិនមែនជាក្រុមអ្នកមានបុណ្យ Barcelona ។ នោះក៏ព្រោះតែទំនាក់ទំនងរវាងក្លឹបទាំងពីរមិនសូវល្អនឹងគ្នា ចាប់តាំងពី Neymar បានសម្រេចចិត្តចាកចេញពីក្លិប Barca ទាំងមិនអាឡោះអាល័យ ជាមួយនឹងការផ្លាស់ទៅកាន់ប្រទេសបារាំង ក្នុងតម្លៃបំបែកកំណត់ត្រា ។ជាលទ្ធផល Paris Saint-Germain នឹងមិនបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមរបស់លោក Ernesto Valverde ក្នុងការបញ្ចប់ការផ្ទេរនេះនោះឡើយ បើទោះបីជាពួកគេដឹងច្បាស់ពីផលប៉ះពាល់អវិជ្ជមានចំពោះទំនាក់ទំនងរវាងក្លឹបជាមួយកីឡាករ មុនពេលចាប់ផ្តើមយុទ្ធនាការថ្មីឆ្នាំ ២០១៩-២០ ក៏ដោយ ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥

៦ យ៉ាងមានតម្លៃបំផុតនៅលើលោកនេះ ដូច្នេះ គ្រប់គ្នាត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបណ្ដោយឱ្យបាត់បង់ឱ្យសោះ

全部评论 (0)
暂无评论