
DoeTheara
· 2020-02-27
កញ្ញា Yezi ចែករំលែករូបភាពខ្លះៗសម្រាប់អាល់ប៊ុមទោល 'Home'
#Yezi# #ចែករំលែក# #កម្សាន្ត# #តារាអន្តរជាតិ# #រូបភាព#
3048
ទីបំផុតតារាចម្រៀង និងជាតារារ៉េបដ៏ស្រស់ស្អាត គឺកញ្ញា Yezi បានបង្ហាញរូបភាពក៏ដូចជាឈុតខ្លះៗសម្រាប់អាល់ប៊ុមទោល ដែលមានចំណងជើងថា "Home" ដែលនឹងត្រៀមចេញលក់ជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ។
តាមរយៈរូបភាពខ្លីៗរបស់កញ្ញា Yezi ដែលបានបញ្ចេញឈុតខ្លីៗ សម្រាប់អាល់ប៊ុមទោលរបស់កញ្ញា ដែលមានចំណងជើងថា "Home" នោះ រូបភាពនីមួយៗបានពណ៌នាពីអារម្មណ៍ស្មុគស្មាញជាមួយភាពឯការបស់នារីម្នាក់ ដែលនៅក្នុងខ្លួនហាក់បីដូចជាទទេរស្អាតគ្មានអ្វីសោះ ព្រមទាំងបង្ហាញពីការតស៊ូ និងពុះពារជាមួយបញ្ហា ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុមថ្មីរបស់កញ្ញា Yezi គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៥ ខែមីនាខាងមុខនេះ។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរូបភាពខ្លីៗរបស់នាងទាំងអស់នេះ? ជឿជាក់ថា អ្នកគាំទ្រ របស់កញ្ញា Yezi ទាំងអស់ នឹងត្រៀមចាំអាល់ប៊ុមដ៏ពិសេសរបស់កញ្ញា ដែលត្រៀមចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ៕
ដោយ : ធារ៉ា
ប្រភព : allkpop
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ស្រីៗកុំតាមចិត្តគេពេក! បើអ្នកហ៊ានបដិសេធក្នុងរឿង ៣ នេះជាមួយនឹងដៃគូ នឹងធ្វើឱ្យគេកាន់តែខ្វល់ យកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង

ចាក់ឲ្យពេញៗទុកទៅលេងស្រុក! តម្លៃប្រេងឥន្ធនៈចុះ១៥០រៀលក្នុងមួយលីត្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ មេសា

៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច

全部评论 (0)