
DoeTheara
· 2020-02-26
ឡូយមែន កញ្ញា SanDara រៀបចំថ្ងៃខួបកំណើតឲ្យកញ្ញា CL
#ខួបកំណើត# #CL# #San Dara# #កម្សាន្ត# #តារាអន្តរជាតិ#
3766
CL បានប្រារព្ធពិធីខួបកំណើតគម្រប់ ២៩ឆ្នាំ របស់នាង កាលថ្ងៃទី២៦ ខែកុម្ភៈនេះ ហើយអតីតសមាជិកក្រុម 2NE1 ទាំងអស់បានជូនពរថ្ងៃខួបកំណើតនាងនៅក្នុងបរិយាកាសដ៏រីករាយ។ ជាពិសេសជាងគេ កញ្ញា SanDara បាននាំនំមួយដ៏ស្រស់ស្អាតមួយ ដែលមានរាងបេះដូងដូចដែលនាងបានបង្ហោះនៅក្នុងបណ្ដាញ Instagram របស់នាង ដោយភ្ជាប់ជាមួយសារជូនពរនៅខាងក្រោមថា “រីករាយថ្ងៃកំណើត” ។
កញ្ញា SanDara ក៏បានចែករំលែកអំពីសាច់រឿងនៅពីក្រោយការដែលនាងបានទិញនំសម្រាប់ CL ដោយបង្ហោះនៅក្នុង Instagram ផ្ទាល់ខ្លួនរបស់នាងថា “ខ្ញុំបានទិញនំខេកនេះដោយខ្លួនឯង សម្រាប់កញ្ញា CL” ។
ជាមួយគ្នានេះដែរ កញ្ញា Park Bom ក៏បានចូល comment លើការបង្ហោះក្នុងបណ្តាញសង្គម Instagram របស់ SanDara ផងដែរ ដោយសរសេរថា “រីករាយថ្ងៃកំណើត” ខណៈពេលដែលកញ្ញា Minzy ឯណោះវិញ ក៏បានបានសរសេរថា “រីករាយថ្ងៃកំណើត ជួបគ្នាលើកក្រោយពេលដែលអ្នកមកប្រទេសកូរ៉េ” ៕
ដោយ : ធារ៉ា
ប្រភព : allkpop
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
៤វិធីជួយអ្នកដើម្បីបង្កើត និងរក្សាសេចក្ដីសុខ សុភមង្គលខ្លួនឯង

បើចង់រួចផុតពីភាពក្រីក្រ ត្រូវចាំពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំង៤នេះ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

全部评论 (0)