发布作品

简体中文

DoeTheara

· 2020-03-04

លោក Jungshin និង លោក Minhyuk សមាជិក CNBLUE ចាកចេញពីយោធាភ្លាមៗដោយសារវីរុស COVID-19

#តារាចម្រៀង# #សមាជិក# #Jungshin# #កម្សាន្ត# #តារាអន្តរជាតិ#

4853

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី ៤ ខែមីនានេះសមាជិក CNBLUE ពីរនាក់គឺលោក Jungshin និង លោក Minhyuk ត្រូវបានរំសាយពីកាតព្វកិច្ចជាយោធារបស់ពួកគេមុនពេលកំណត់ ដោយសារតែការរីករាលដាលវីរុស Corona ( COVID-19) នាពេលបច្ចុប្បន្ននេះ។

ទាំង Jungshin និង Minhyuk ត្រូវបានគេគ្រោងទុកថានឹងបញ្ចប់កាតព្វកិច្ចជាយោធារបស់ពួកគេនៅថ្ងៃទី ១៩ ខែមីនា ខាងមុខ។ ប៉ុន្តែនៅថ្ងៃទី ២២ ខែកុម្ភៈ រដ្ឋបាលយោធាកម្លាំងពលកម្ម បានសម្រេចចិត្តចាត់វិធានការបង្ការប្រឆាំងនឹងការរីករាលដាលនៃមេរោគ Coronavirus នៅក្នុងមូលដ្ឋានយោធា ដោយបានរំសាយពីកាតព្វកិច្ចជាយោធារបស់ពួកគេមុនពេលកំណត់ ។

ដោយសារ Jungshin និង Minhyuk ត្រឡប់មកវិញ សមាជិកទាំងអស់នៃ CNBLUE ឥឡូវនេះបានបំពេញកាតព្វកិច្ចជាយោធារបស់ពួកគេដោយជោគជ័យហើយ។ គួរបញ្ជាក់ផងដែរថាសមាជិកដែលជារៀមច្បងគេប្រចាំក្រុមគឺ Yonghwa ក៏បានវិលត្រឡប់ពីការបំពេញភារកិច្ចរបស់គាត់វិញកាលពីខែវិច្ឆិកាឆ្នាំមុន ហើយបច្ចុប្បន្នកំពុងត្រៀមសម្រាប់ការផ្សព្វផ្សាយតាមកម្មវិធីផ្សេងៗ ក៏ដូចជាការប្រគំតន្ត្រីផងដែរ ៕

ដោយ : ធារ៉ា

ប្រភព :  allkpop

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)