
ទសប៉ាកកា
· 2020-04-29
ទំនាក់ទំនងសម័យនេះ
#រឿងនិទាន និងប្រលោមលោក# #គុណធម៌# #ទំនាក់ទំនង# #កម្សាន្ត# #ភាពស្មោះត្រង់#
19654
ប្រហែលជាមិនទាំងអស់នោះទេ ប៉ុន្តែយើងបែរជាសង្គេតឃើញថា របៀបទាក់ទងគ្នា មិនថាជាមិត្តភក្តិ មិត្តរួមអាជីព ឬជាស្នេហា នៅសម័យនេះភាគច្រើនហាក់សាងឡើងដើម្បីតែបង្កើតរូបភាពស្រស់ស្អាតអោយខ្លួនឯង។
យើងលែងសូវរាប់អាននិងផ្តល់តម្លៃមនុស្សទៅលើគុណធម៌ សច្ចៈធម៌ និងសីលធម៌របស់ពួកគេហើយ តែយើងបែរជាអោយតម្លៃទៅភាពល្បីល្បាញនិងភាពឡូយឆាយរបស់គេ ឬក៏ដោយសារគេចេះអែបអបយើងទៅវិញ។
វាជាអ្វីដែលខ្ញុំជួបមកដោយផ្ទាល់ មនុស្សដែលល្បីទោះអាយុស្មើគ្នាក៏គ្រប់គ្នាប្រឹងអោនលំទោន ហៅបងៗអោយពេញមាត់មិនខ្វល់ចរិតគេបែបណា ចំណែកអ្នកដែលអាយុចាស់ជាងតែមិនល្បីបែរជាត្រូវគេហៅវ័យស្មើគ្មានការគោរព។ មនុស្សដែលល្បីទោះមិនសូវស្និទ្ធជាមួយក៏នាំគ្នាខំទៅអែបៗ ថតរូបជាមួយគេផុសអោយព្រោងព្រាតហើយបង្ហាញថាស្គាល់គេស្និទ្ធ ដល់មកជួបសាមញ្ញជនទោះស្គាល់គ្នាយូរឆ្នាំ ហៅមិត្តៗពេញមាត់តែថតរូបជាមួយគ្នាហើយគេលុបចោលវិញក៏មាន...។
ទាំងអស់នេះវាក៏ធ្វើអោយខ្ញុំអស់សំណើចជាខ្លាំង តែវាក៏ធ្វើអោយខ្ញុំមានអារម្មណ៍ថាសំណាងដែលខ្ញុំមិនបានចំណាយពេលខ្ជះខ្ជាយជាមួយការសាងរូបភាពមិនពិតអោយខ្លួនឯងបែបនោះ ហើយនៅក្បែរខ្លួនខ្ញុំក៏មានមនុស្សជិតស្និទ្ធពីរបីនាក់ដែលមិនថាគេល្បីឬជាមនុស្សសាមញ្ញ តែអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺបេះដូង ភាពស្មោះត្រង់និងគុណធម៌របស់ពួកគេ ដែលវាពិតជាពិបាករក៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

លក្ខណៈ៤យ៉ាងរបស់មនុស្សមានបុគ្គលិកលក្ខណៈល្អ បើអ្នកទំនាក់ទំនងជាមួយកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន

គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង

ការសិក្សាថ្មី ៖ សត្វកន្លាតអាល្លឺម៉ង់ បានបៀតបៀន មនុស្ស កាលពីជាង ២០០០ ឆ្នាំមុននៅអាស៊ីខាងត្បូង

全部评论 (0)