
TNAOT News
· 2020-07-28
លោកគីម ជុងអ៊ុនថា នឹងគ្មានសង្គ្រាមដោយសារអាវុធនុយក្លេអ៊ែរនោះទេ
#នុយក្លេអ៊ែរ# #សង្គម# #សង្គ្រាមកូរ៉េ# #នយោបាយជាតិ# #សង្គ្រាម#
10396
ប្រទេសកូរ៉េខាងជើង ៖ ក្នុងទិវាខួបលើកទី៦៧នៃការបញ្ចប់សង្គ្រាមកូរ៉េ(១៩៥០-១៩៥៣) មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនថ្លែងថា នឹងពុំមានសង្គ្រាមឡើយហើយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាការធានាស្ថេរភាពនិងអនាគតមួយរបស់ប្រទេស ក៏ទោះបីមានការគាបសង្កត់នានាពីខាងក្រៅនិងការគំរាមកំហែងខាងយោធាក្ដី។ នេះបើតាមសេចក្ដីរាយការណ៍នាថ្ងៃទី២៨កក្កដារបស់សារព័ត៌មានផ្លូវការប្រទេសនេះ។
ក្នុងពិធីមួយដែលមានវត្តមានរបស់បណ្ដាអតីតយុទ្ធជន លោកគីមជុងអ៊ុនគូសបញ្ជាក់ថា កម្មវិធីគ្រឿងសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាការធានាពីកម្លាំងដ៏ខ្លាំងបំផុតមួយ សម្រាប់បញ្ចៀសជម្លោះដោយអាវុធនានា។ លោកបញ្ជាក់ពីគោលដៅការពារនៃកម្មវិធីនោះ។
ដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNAលោកគីមបន្តថា ពេលនេះយើងអាចការពារខ្លួនយើងបាន ប្រឆាំងរាល់រូបភាព នៃការគាបសង្កត់កម្រិតខ្ពស់និងការគំរាមកំហែងខាងយោធា ពីសំណាក់កងកម្លាំងចក្រពត្តិនិយមនិងប្រទូស្តរ៉ាយ។ ដោយសារអាវុធនុយក្លេអ៊ែរស្វ័យការពាររបស់យើង ដែលមានប្រសិទ្ធភាព នោះនឹងគ្មានសង្គ្រាមហើយសន្តិសុខនិងអនាគត របស់ប្រទេសយើងនឹងត្រូវធានាយ៉ាងមឺុងម៉ាត់ជាងពេលណាៗទាំងអស់។
សេចក្ដីថ្លែងការណ៍នោះរបស់លោកគីមជុងអ៊ុនកើតមាន ខណៈការពិភាក្សារវាងក្រុងព្យុងយ៉ាងនិងក្រុងវ៉ាសិុនតោន ត្រូវស្ថិតក្នុងភាពទ័លច្រក ចាប់់តាំងពីការជួបគ្នាកំពូលកាលពីឆ្នាំទៅមិញ រវាងលោកដូណាល់ត្រាំនិងលោកគីមជុងអ៊ុននៅក្រុងហាណូយត្រូវបរាជ័យមក៕ ផ្តល់សិទ្ធិដោយ៖កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កូនប្រុសស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ ឆ្លាត រៀនពូកែ ឆាប់ចាប់បាន

បើមានឱកាស ធ្វើរឿងទាំង ៧ នេះទៅ កុំស្ទាក់ស្ទើរ កុំរង់ចាំ កុំឱ្យស្ដាយក្រោយ

មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា

គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង

全部评论 (0)