
Wow Cambodian
· 2020-08-13
"ព្រះនាគាសនៈ ឬកូប" ទីសេនាសនៈមានសណ្ឋានដូចខ្យង សម្រាប់ដាក់លើខ្នងដំរីស្ដេច
#ដំរីស្ដេច# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ព្រះមហាក្សត្រ# #ព្រះនាគាសនៈ#
20785
ព្រះនាគាសនៈ ឬ កូប ជាទីសេនាសនៈមានដំបូលសណ្ឋានដូចខ្យង សម្រាប់ដាក់លើខ្នងព្រះទីនាំងគជេន្ទ្រ(ដំរីព្រះមហាក្សត្រ)។
យើងសង្កេតឃើញថា ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រកម្ពុជាពីអតីត ក្នុងក្បួនប្រទក្សិណព្រះនគរ ព្រះមហាក្សត្រតែងគង់ប្រថាប់លើព្រះទីនាំងគជេន្ទ្រ ដែលប្រដាប់ព្រះនាគាសនៈ ឬកូបនេះ ។ ព្រះនាគាសនៈ មានដំបូលរាងមូលមានក្បាច់ជាផ្កាលំអ ញ៉ែងធ្វើពីឈើមានឆ្លាក់ក្បាច់ប្រណិត និងមានព្រះសាណិយា នៅពីក្នុង។
ព្រមដោយប្រដាប់គ្រឿងរាជូបភោគ មានពានរងព្រះហិប ព្រះសុពណ៌ស្រី កំសៀវទឹក។ មានព្រះសាស្ត្រាវុឌគឺ ព្រះទម្រង់អសិជប៉ុន និងព្រះទម្រង់គទាវុឌ (ព្រះទណ្ឌៈ)។ ព្រះនាគាសនៈ ឬ កូបនេះមានច្រើនប្រភេទ ប្រើតាមលំដាប់ថ្នាក់ សម្រាប់ព្រះមហាក្សត្រ រាជវង្សជាន់ខ្ពស់ និងមន្ត្រីធំៗ៕ ដោយ៖ បុរាណាចារ្យ
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល

អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក

អាម៉េរិកនឹងប្រកាសពន្ធលើការនាំចូលឱសថ ដើម្បីបង្ខំឲ្យក្រុមហ៊ុនយក្សផលិតកម្មកាន់តែច្រើនផ្លាស់ប្តូរទីតាំងទៅកាន់សហរដ្ឋអាមេរិកវិញ

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

全部评论 (0)