
TNAOT News
· 2020-08-14
គម្រោងខុនដូ LEEDON HEIGHTS ចាប់ផ្តើមបើកលក់ ផ្តល់ការបញ្ចុះតម្លៃយ៉ាងពិសេសមិនធ្លាប់មាន
#នៅទីក្រុង# #គម្រោងខុនដូថ្មី# #បញ្ចុះតម្លៃ# #សង្គម# #អចលនទ្រព្យ#
5305
គម្រោងខុនដូ LEEDON HEIGHTS បានបើកដំណើរការ ផ្តល់ជូនអតិថិជន នូវការបញ្ចុះតម្លៃយ៉ាងពិសេស៨% ជាមួយនឹងលក្ខខណ្ឌពិសេសៗ ជាច្រើនទៀត ដែលមិនធ្លាប់មាន សម្រាប់អ្នកដែលបានកក់គម្រោងខុនដូ LEEDON HEIGHTSដើម្បីទទួលបាននូវលំនៅដ្ឋាន ដែលទាន់សម័យ បែបស៊ីវិល័យ ប្រកបទៅដោយសុវត្ថិភាព និងមានផាសុកភាពខ្ពស់ថែមទៀតផង។
គិតមកដល់ពេលនេះ គម្រោងខុនដូ LEEDON HEIGHTS បានទទួលការគាំទ្រខ្លាំងពីសំណាក់អតិថិជនរហូតទើបឈាន ទៅដល់ការបើកសម្ពោធជាផ្លូវការ ការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ដោយប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីមទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ គឹង ចាន់ឌីរួមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិតិ្តយសសំខាន់ៗជាច្រើនរូបទៀត។
បើតាមលោក ហ៊ង ភាពអគ្គនាយក និង ម្ចាស់ភាគហ៊ុន គម្រោងខុនដូ LEEDON HEIGHTSបានឱ្យដឹងថា គម្រោងខុនដូ LEEDON HEIGHTSដ៏ប្រណិតមួយនេះ មានការច្នៃប្រឌិតខ្ពស់តាមបែបស្ដង់ដារអន្ដរជាតិ ដែលនឹងផ្ដល់ជូននូវការរស់នៅដ៏សម្បូរបែបទាន់សម័យ និងប្រកបដោយផាសុកភាពខ្ពស់។
ស្រដៀងគ្នាផងដែរ លោក ងួន ឆាយលាងនាយកគ្រប់គ្រងក្រុមហ៊ុនក្រុមលក់ និងលោកស្រី អាន សុធីតាអគ្គនាយិកាក្រុមហ៊ុន CBRE Cambodia- ភ្នាក់ងារលក់ផ្តាច់មុខប្រចាំកម្ពុជា និងជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ LEEDON HEIGHTS បានលើកឡើងដែរថា៖ ដោយគម្រោងខុនដូនេះ មានពាក្យស្លោកមួយថា៖“លំនៅដ្ឋានថ្មី ជាមួយនឹងរស់នៅបែបបទថ្មី”ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានអគារប៉មចំនួន៤ ដែលអគារនីមួយៗ មានកម្ពស់រហូតដល់ទៅ ៣៦ជាន់ នឹងសាងសង់ឡើងលើផ្ទៃដី១,៥ហិកតា ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ នឹងជាតំបន់កំពុងតែមានសក្ដានុពលខ្ពស់ ព្រោះជាតំបន់ដែលសម្បូរទៅដោយទីប្រជុំជន។
ចំពោះលក្ខណៈពិសេសនៃគម្រោងខុនដូនេះវិញ គឺមានចំណុចសំខាន់ៗចំនួន៤ ដែលអង្រួនដល់ចិត្តអថិតិជនមិនអាចមើលរំលងបាន ដោយមានដូចជា៖
១.ទីតាំង
ជាគម្រោងខុនដូមួយ ដែលបានហ៊ុមព័ន្ធទៅដោយគម្រោងធំៗជាច្រើននៅជុំវិញ ដូចជា៖ នៅជិតផ្សារទំនើប អ៊ីអនសែនសុខ និងមជ្ឈមណ្ឌលព្រីមៀនសែនសុខ ដែលចំណាយពេលតែ៣នាទីទេពីគម្រោងខុនដូ ,នៅជិតមជ្ឈមណ្ឌលលក់ដុំម៉ាក្រូ នឹងហ្គូលប៊លហៅស៍ ដែលចំណាយពេលតែ៧នាទីប៉ុណ្ណោះ ដោយនៅជុំវិញគម្រោងនេះមានសាលាជាតិ-អន្តរជាតិចំនួន៥ និងមានសួនទឹក បូករួមជាមួយនឹងទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើនផ្សេងទៀត។
២.ប្រវត្តិក្រុមហ៊ុន និងបទពិសោធន៍
ដោយគម្រោងខុនដូ LEEDON HEIGHTS មានការសហការរួមគ្នារវាងកម្ពុជា ,សឹង្ហបូរី និងតៃវ៉ាន់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដោយធ្លាប់បានសាងសង់គម្រោងពីររួមមកហើយ ដែលមានដូចជា Lyve Inc Hotelនិង Lyve Ine Hotel & Residenceដែលទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន រហូតទទួលបានពានរង្វាន់ ASIA PROPERTY AWARDS នេះបញ្ជាក់ថា អ្នកអភិវឌ្ឍន៍គម្រោងនេះមិនមែនជាក្រុមហ៊ុនថ្មីថ្មោងនោះទេ គឺពួកគាត់មានបទពិសោធន៍ខ្ពស់ក្នុងការសាងសង់ នឹងមានកេរ្តិ៍ឈ្មោះក្នុងការអភិវឌ្ឍអចលនទ្រព្យជាដើម។
៣.គុណភាព និងសោភណ្ឌភាព
មិនថាគម្រោងណានោះទេ ចំពោះគុណភាពសំណង់ គឺជាកត្តាចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់បំផុត។ សម្រាប់គម្រោងនេះវិញ ទាក់ទងទៅនឹងការរចនាឌីហ្សាញ គឺធ្វើឡើងដោយក្រុមហ៊ុន CREATE ARCHITECTUREដែលមកពីប្រទេស សឹង្ហបូរី នឹងធ្វើឡើងតាមរចនាបទពីរ គឺ Urban Oasisមានន័យថា មានថ្លុកទឹកនៅកណ្តាល និង Leaf Anatomyដែលមានទសន្សៈវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ » ដោយការរចនាបណ្តាញផ្លូវដើរឆ្លងកាត់ខ្វាត់ខ្វែងគ្នា ដែលដើរតួដូចជាសរសៃនៅក្នុងស្លឹកឈើ ដែលនាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង»។
៤.លក្ខខណ្ឌចំពោះការបង់ប្រាក់
ការផ្ដល់ជូនលើសពីការរំពឹងទុកជូនរបស់អតិថិជននោះ ក្នុងឱកាសបើកសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ គម្រោងខុនដូមួយនេះ នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេស រហូតដល់៨% និងលក្ខខណ្ឌកាន់តែពិសេសជាច្រើនទាំងតម្លៃ កាដូ និងរង្វាន់ជាច្រើនផ្សេងទៀត សម្រាប់អតិថិជន អញ្ជើញទៅទស្សនា ទិញ ឬកក់គម្រោងខាងលើនេះ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺគម្រោងខុនដូ LEEDON HEIGHTSនេះបានផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី១៧០០ដុល្លារ/ម៉ែត្រការ៉េ។
គួរបញ្ជាក់ផងដែរថា ៖ នៅក្នុងឱកាសបើកសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុន LEEDON HEIGHTS CO.,LTDបានចូលរួមការងារមនុស្សធម៌ដែលបានឧបត្ថម្ភផ្ទះចំនួន ១០ខ្នង ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្មើនឹងទឹកប្រាក់ ៣០,០០០ដុល្លារអាមេរិកផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ឆ្លងផុតដំណាក់កាលលំបាកហើយ ម្ចាស់ឆ្នាំទាំង ៣ បើកទំព័រទិសដៅជីវិតថ្មី ទទួលបានលាភជ័យ សំណាងធំក្នុងមុខជំនួញ លុយកាក់ លើកកម្ពស់យីអ៊ុនកាន់តែរុងរឿង

មានកំហុស៥យ៉ាងក្នុងជីវិត ដែលគួរឱ្យខ្លាចជាងជាប់បំណុល និងភាពអត់ការងារធ្វើទៅទៀត

កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

រឿងខ្មោចព្រៃចន្ទី

全部评论 (10)
Bet Sievfong
· 2020-08-18
❤❤❤❤❤
Saphea Win
· 2020-08-18
អត់ទាន់មានលុយ
Y SOPHEA
· 2020-08-18
😍
lim phana
· 2020-08-18
good
ID78215385
· 2020-08-18
🤗🤗😍😍
LEY Nhean
· 2020-08-18
😮😮
ID77119642
· 2020-08-18
🤔🤔🤔🤔
KIM PHANET
· 2020-08-18
😮😮😮😮😮😮
Rong Un Kh
· 2020-08-17
wow
I Lang
· 2020-08-17
😮😮😮😮😮😮
- 1
前往页