
អានប្រលោមលោក
· 2020-08-31
ក្នុងចំណោមផ្លូវ ៣ នេះតើផ្លូវមួយណាដែលអ្នករើសវានឹងបង្ហាញពីអ្នក
#រឿងនិទាន និងប្រលោមលោក# #បុគ្គលិកលក្ខណៈ# #កម្សាន្ត# #ការទស្សន៍ទាយ#
2696
មើលរូបភាពនៃផ្លូវទាំងបីនេះមួយណាដែលអ្នកគិតថាចាប់អារម្មណ៍ខ្លាំងបំផុត ជ្រើសយកមួយដើម្បីមើលពីបុគ្គលិកលក្ខណៈរបស់អ្នក។
ជ្រើសហើយមើលចម្លើយខាងក្រោមទាំងអស់គ្នា៖
១. ផ្លូវបត់បែនច្រើន៖
អ្នកគឺជាមនុស្សម្នាក់ដែលពូកែអត់ធ្មត់ខ្លាំងណាស់។ ការឧស្សាហ៍ព្យាយាមក្នុងជីវិតរបស់អ្នកនឹងទទួលបានជោគជ័យតាមវិធីដែលអ្នកនឹកស្មានមិនដល់។ អ្នកខ្លះប្រហែលជាគិតថាអ្នកស្ទាក់ស្ទើរឬយឺតយ៉ាវក្នុងការសម្រេចចិត្ត ប៉ុន្តែអ្នកដឹងថាការរៀនអត់ធ្មត់គឺមានប្រសិទ្ធភាពសម្រាប់អ្នក ដូច្នេះទើបអ្នកតែងទទួលបានលទ្ធផលដែលអ្នកបានដៅទុកជានិច្ច។ អ្នកតែងតែស្តាប់តាមវិចារណញាណរបស់អ្នកនិងទទួលខុសត្រូវចំពោះកំហុសរបស់អ្នកដោយមិនគេចវេសឡើយ។
២. ផ្លូវត្រង់៖
អ្នកមានដំណើរផ្សងព្រេងក្នុងជីវិតហើយអ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្លូវដើរដោយរលូននាពេលខាងមុខរបស់អ្នក។ អតីតកាលមិនអាចជាអ្វីដែលមកបំផ្លាញក្តីស្រមៃរបស់អ្នកនាងពេលអនាគតបានឡើយ។ មនុស្សខ្លះអាចគិតថាអ្នកគួរឲ្យធុញទ្រាន់ ព្រោះអ្នកគឺជាមនុស្សដែលតែងរីករាយគ្រប់ពេលមិនថាចំពោះរឿងសាមញ្ញៗបំផុតក៏ដោយ។
៣. ផ្លូវកោង៖
អ្នកមិនមានបញ្ហាប្រឈមនឹងការសម្រេចចិត្តតឹងរ៉ឹងពេកនោះទេ។ អ្នកចូលចិត្តការផ្សងព្រេងប៉ុន្តែអ្នកមិនទាន់ដឹងថាអ្វីនៅជុំវិញខ្លួនគឺជាផ្នែកមួយនៃមេរៀនជីវិតប្រចាំថ្ងៃរបស់អ្នកឡើយ។ ពេលខ្លះអារម្មណ៍និងបទពិសោធនៃដំណើរផ្សងព្រេងទាំងនោះបានធ្វើឲ្យអ្នកឈានដល់ចំណុចលំបាកខ្លះៗប៉ុន្តែមេរៀននីមួយៗបានធ្វើឲ្យអ្នកក្លាយជាមនុស្សដែលក្លាហានមួយហើយអ្នកកំពុងរៀនស្រឡាញ់អ្វីៗដែលនៅជុំវិញខ្លួនរួមទាំងមនុស្សដែលនៅជុំវិញខ្លួនអ្នកផងដែរទាំងដែលពីមុនអ្នកជាមនុស្សដែលមិនសូវចាប់អារម្មណ៍អ្វីសោះ៕ ដោយ៖ Orchid
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)