发布作品

简体中文

Go Solo

· 2020-09-02

គាត់សួរញ៉ុមថា​ ហេតុអីក៏ពេលស្ត្រេសចូលចិត្តហៅដើរលេងនាំអោយអស់លុយ​ ?

#ដើរលេង# #Go Solo# #ដើរលេងស្រុកខ្មែរ# #ពេលស្ត្រេស#

17690

គាត់សួរញ៉ុមថា​ ហេតុអីក៏ពេលស្ត្រេសចូលចិត្តហៅដើរលេងនាំអោយអស់លុយ​ 

តាមពិតវាជាការគេចវេសមិនចង់ជួបបញ្ហាមួយគ្រា ចង់សំរាកខួរក្បាលទោះមួយឬពីរថ្ងៃ តែវាក៏ជួយបន្ថយភាពតានតឹងបានច្រើន បន្ទាប់ពីត្រលប់មកពីការលំហែរខួរនោះ យេីងអាចនឹងនឹកឃើញរឿងល្អៗ ឬមធ្យោបាយល្អៗឡើងវិញបានខ្លះ​ មនុស្សពេលស្ត្រេស មានវីធីច្រើនសំរាប់កាត់បន្ថយការធុញថប់ អ្នកខ្លះគាត់ផឹក ខ្លះគាត់ជុំមិត្តភក្កិ ខ្លះអានសៀវភៅ មើលរឿង លេងហ្គេម-ល- តែសំរាប់ខ្ញុំគឺចូលចិត្តការដើរលំហែរកាយជាមួយព្រៃភ្នំរឺស្តាប់សំលេងទឹកសមុទ្រ​ តែដើរអស់លុយហើយ វាមិនកាន់តែស្រ្តេស? ត្រឹមត្រូវ!

តែក៏មិនមែនមានន័យថាខុសដែរ​ មនុស្សម្នាក់ៗមានជម្រើសក្នុងការរើសវិធីរំសាយអារម្មណ៍ខុសៗគ្នា ការលួងលោមអារម្មណ៍ខ្លួនឯងដោយវិធីណាក៏ដោយ អោយតែយើងគិតថាទទួលបានលទ្ធផល និងមិនបំផ្លាញខ្លួនឯងរឺអ្នកដ៏ទៃ ធ្វើវាទៅ! ចំណាយខ្លះក៏ចំណាយទៅ ចាត់ទុកថាទិញសេចក្ដីសុខអោយខ្លួនឯង​ រឺក៏គិតថាឆ្លៀតចំនាយពេលជាមួយមនុស្សជាទីស្រលាញ់ក៏បាន​

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)