
TNAOT News
· 2020-09-03
នេះជាអ្វីដែលអ្នកជោគជ័យធ្វើពេលពួកគេប្រព្រឹត្តខុសនៅកន្លែងការងារ
#កន្លែងការងារ# #ចំណេះដឹង# #ជោគជ័យ# #ជោគជ័យ# #អប់រំ និងការងារ#
10091
ការងើបឡើងវិញពីកំហុសឆ្គងនៅកន្លែងការងារមិនមែនជារឿងងាយស្រួលទេ ។ ប៉ុន្តែយោងទៅតាមអ្នកស្រី ស៊ូស៊ី វេច (Suzy Welch) ដែលជាអ្នកនិពន្ធសៀវភៅគ្រប់គ្រងដ៏ល្បីបានឲ្យដឹងថា អ្នកអាចធ្វើរឿអមួយចំនួនដើម្បីធានាថាអ្នកមិនខូចឈ្មោះទោះជាបានប្រព្រឹត្តខុសពិតមែនក្តី ។
១. ទទួលកំហុស
អ្នកស្រីបានចែករំលែកមកថា អ្វីដំបូងដែលអ្នកត្រូវតែធ្វើ គឺទទួលស្គាល់ថាអ្នកពិតជាបានប្រព្រឹត្តខុសពិតមែន ។ នៅពេលដែលអ្នកចាប់ផ្តើមស្តីបន្ទោសអ្នកដទៃ អ្នកនឹងក្លាយជាមនុស្សដែលអ្នកដទៃមិនគោរព ។ ទោះជាអ្នកមិនមែនជាអ្នកបង្កឲ្យមានកំហុសឆ្គងតែម្នាក់ពិតមែនក្តី អ្នកត្រូវតែទទួលខុសត្រូវដដែល ។ ការធ្វើដូច្នេះបង្ហាញថាអ្នកជាមនុស្សធំពេញវ័យ និងមនុស្សដែលដឹងពីកំហុសឆ្គងរបស់ខ្លួនឯង ។ មនុស្សដទៃត្រូវតែមើលឃើញបែបនេះដើម្បីអាចផ្តល់ឱកាសទីពីរដល់អ្នកទៀតបាន ។
២. រកមូលហេតុដែលបង្កឲ្យអ្នកធ្វើខុស
បន្ទាប់មកទៀតអ្នកត្រូវយល់ដឹងបន្ថែមពីមូលហេតុដែលបង្កឲ្យអ្នកមានកំហុសឆ្គង ។ ប្រសិនបើអ្នកមិនទទួលបានការឡើងឋានៈ អ្នកត្រូវសញ្ជឹងគិតមើលថា តើអ្នកបានធ្វើអ្វីខុស? ហើយតើអ្នកអាចរៀនសូត្រពីព្រឹត្តិការណ៍នេះបានដោយបែបណា? វាមិនមមែនជារឿងងាយស្រួលទេព្រោះវាបង្ខំឲ្យមនុស្សប្រឈមមុខនឹងចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែវាក៏អាចផ្តល់ជាមេរៀនសំខាន់ៗដែលជួយអ្នកនៅថ្ងៃអនាគតដែរ ។
៣. កសាងឈ្មោះសាជាថ្មី
អ្នកស្រីបានបន្ថែមទៀតថា វិធីល្អជាងគេក្នុងការក្រោកឈរឡើងពីកំហុសឆ្គងណាមួយគឺការងើបឡើងមកវិញជាមួយនឹងការជោគជ័យធំមួយដែលនឹងធ្វើឲ្យចៅហ្វាយ និងមិត្តរួមការងាររបស់អ្នកកោតសរសើរ ។
អ្នកអាចចាប់ផ្តើមកិច្ចការមួយចំនួនដោយខ្លួនឯងដូចជាគម្រោងការ ការផ្តួចផ្តើម ឬកិច្ចការអ្វីមួយដែលអ្នកមានឱកាសជោគជ័យច្រើន ។ បន្ទាប់មកទៀតអ្នកអាចប្រើឱកាសនេះដើម្បីបង្ហាញពីតម្លៃខ្លួនរបស់អ្នក និងបង្ហាញថាអ្នកនឹងក្រោកឈរឡើងវិញ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល

មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជានារីនាំលាភសំណាងដល់ឪពុកម្ដាយ ជួយចម្រុងចម្រើនស្វាមី

ប្រធានាធិបតី Donald Trump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ

មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

全部评论 (0)