发布作品

简体中文

TNAOT News

· 2020-09-12

គម្រោងខុនដូរតម្លៃថោករបស់ជប៉ុន សម្រាប់ពលរដ្ឋក្រីក្រ អាចនឹងត្រូវរាំងស្ទះ ដោយសារតម្លៃដីក្នុងក្រុងកាន់តែឡើងថ្លៃ

#អាចកកស្ទះ# #លំនៅដ្ឋាន# #អារ៉ាខាវ៉ា# #សង្គម# #អចលនទ្រព្យ#

3624

ក្រុមហ៊ុន​អារ៉ាខាវ៉ា ហាក់មិនទាន់មានភាពប្រាកដនិយម នៅក្នុងការពង្រីកគម្រោងទី៣ របស់ខ្លួនបន្ថែមទៀត ខណៈការគិតគូរទៅលើ បញ្ហាស្វែងរកដីនៅកណ្តាលក្រុង កំពុងស្ថិតនៅក្នុងដំណាក់កាលចង្អៀតនៅឡើយ។

លោកអាឡិច យ៉ាស៊ូម៉ូតូ សហប្រធាននៃលំនៅដ្ឋាន Arakawa បានលើកឡើងនូវឧបសគ្គ ដែលនាំឱ្យ ក្រុមហ៊ុន គ្មានភាពប្រាកដនិយម នៅក្នុងការពង្រីកគម្រោងទី៣របស់ខ្លួន នៅកណ្តាលទីក្រុងភ្នំពេញយ៉ាងដូច្នេះថា “បើដីនៅទីក្រុងឡើងថ្លៃ គម្រោងពង្រីកលំនៅដ្ឋានរបស់អារ៉ាខាវ៉ា មិនអាចទៅរួចទេ”។

លោកអាឡិច យ៉ាស៊ូម៉ូតូ បានឱ្យដឹងថា ដីនៅកណ្តាលក្រុង មានតម្លៃថ្លៃខ្ពស់ ដូច្នេះអារ៉ាខាវ៉ា មិនទាន់គិតគូរទៅដល់ គម្រោងអភិវឌ្ឍលំនៅដ្ឋាន ដែលមានតម្លៃថោក សម្រាប់លក់ទៅឱ្យអ្នកដែលមានចំណូលមធ្យម ដើម្បីបានរស់នៅក្នុងកណ្តាលទីក្រុងនោះទេ។ “ យើងអាចពង្រីកគម្រោងនេះបាន នៅតាមជាយក្រុងដែលឆ្ងាយៗ ប៉ុន្តែយើងបានគិតគូរ ទៅដល់ផលលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវត្រឡប់មកធ្វើការនៅទីក្រុងភ្នំពេញវិញ ដូច្នេះយើងមិនចង់ធ្វើបែបនេះទេ”។

លោកថា ប្រសិនបើលោកមានភ័ព្វសំណាងល្អ​ លោកនិងរកបានដីដែលមានតម្លៃធូរថ្លៃ នៅកណ្តាលទីក្រុង ហើយអារ៉ាខាវ៉ា នឹងបន្តអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងលក្ខណៈសម្បត្តិបែបនេះទៀត។

ជុំវិញរឿងនេះ លោកអៀង សុធារ៉ា សហប្រធាននៃលំនៅដ្ឋានអារ៉ាខាវ៉ា​ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានអារ៉ាខាវ៉ា គឺត្រូវបានសាងសង់ឡើង ដើម្បីជួយដល់សង្គម ពិសេសប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម ដែលអាចមានលទ្ធភាពទិញផ្ទះ ស្រស់ស្អាតសម្រាប់រស់នៅទីក្រុង។ “គម្រោងដែលបានដាក់លក់ នៅក្នុងដំណាក់កាលទី១នេះ គឺមិនបានទទួលផលចំណេញទេ គឺបានត្រឹមតែរួចខ្លួនប៉ុណ្ណោះ ដូច្នេះសម្រាប់ ការលក់គម្រោងទី២ គឺនឹងមានការដំឡើងថ្លៃ១០%”។

សម្រាប់គម្រោងទី១ ដែលបានលក់ដាច់អស់នេះ គឺពិតជាបានឆ្លើយតប ទៅដល់គោលដៅដែលជាអតិថិជន ស្ថិតនៅក្នុងគម្រោងយ៉ាងប្រាកដមែន។

បើតាមប្រធានផ្នែក​លក់​នៃ​លំនៅ​ដ្ឋានអារ៉ាខារ៉ា លោកស្រី ប៉ែនបុប្ផា បានឱ្យដឹងថា អតិថិជន ដែលបានមកទិញ គឺមាននិស្សិត មន្ត្រីរាជការ អ្នកប្រកបមុខរបររកស៊ី អ្នករត់ម៉ូតូកង់បី បុគ្គលិកក្រុមហ៊ុន និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផងដែរ។ “មន្ត្រីរាជការមានប្រមាណជិត៥០% ដែលបានទិញនិងកក់បន្ទប់របស់អារ៉ាខាវ៉ា។ សម្រាប់ការលក់គឺត្រូវធ្វើឡើងដូចគ្នា​ ដោយ១ម្ចាស់អាចមានសិទ្ធទិញតែ១បន្ទប់ប៉ុណ្ណោះ។

ជាមួយគ្នាផងដែរ ក្រុមហ៊ុនសាងសង់លំនៅដ្ឋាន តាមបែបជប៉ុនអារ៉ាខាវ៉ា បានប្រើប្រាស់ថវិការប្រមាណ៧០លានដុល្លារអាមេរិក ដើម្បីសាងសង់លំនៅដ្ឋានបែបខុនដូរទាន់សម័យ សម្រាប់គម្រោងទាំងពីររបស់​ខ្លួនក្នុង ដំណាក់កាលនេះ៕ ដោយ៖ ឃួន លក្ខិណា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (70)

SreyKhem

· 2020-09-24

🙄🙄🙄

DaLyna

· 2020-09-24

🤔🤔🤔

SaMean SaMean

· 2020-09-24

😯😯😯

ញាញ់ ញាញ់

· 2020-09-24

😧😧😧

Nhanh SoPheak

· 2020-09-24

🤔🤔🤔

សាមឿន

· 2020-09-24

😯😯😯

Hoeun LyDa

· 2020-09-24

😔😔😔

Sreyne Srey

· 2020-09-24

🤔🤔🤔

មិត្ត213947368

· 2020-09-20

🥰🥰

Bot Clone

· 2020-09-18

is this at Tek tala

ចំរើនព្រៃវែង

· 2020-09-15

😮😮

មិត្ត883737191

· 2020-09-15

😮

Rithy happy

· 2020-09-15

good

Jin mey

· 2020-09-14

Wow

KHMER LORD

· 2020-09-14

🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭 ♥️👍Like ឲ្យខ្ញុំបានម្នាក់មួយមក♥️👍 ♥️☺️ចាំញុមសងវិញ OK ណប់ៗ♥️😍

  • 1
  • 2
  • 3
  • 4
  • 5
前往