
Rithy Kollyka
· 2020-09-20
គ្រឿងផ្សំធម្មជាតិ៣មុខព្យាបាលបបូរមាត់ខ្មៅប្រែជាពណ៌ផ្កាឈូកត្រឹមតែ២សប្តាហ៍!
#ក្រូចឆ្មារ# #Fashion# #គ្រឿងផ្សំ# #បបូរមាត់ខ្មៅ# #Lifestyle#
5214
បបូរមាត់គឺជាផ្នែកមួយដ៏ទាក់ទាញនៃសម្រស់ផងដែរ។ បបូរមាត់ពណ៌ផ្កាឈូកគឺជាអ្វីដែលសុភាពនារីតែងប្រាថ្នាចង់បាន។ការប្រើប្រាស់ផលិតផលខុស ក៏ដូចជាប្រើប្រាស់ក្រែមមួយចំនួនបានផ្ដល់មកនូវស្នាមខ្មៅលើបបូរមាត់ដែលធ្វើឲ្យបាត់បង់ភាពទាក់ទាញមួយនៃសម្រស់។រីឯផលិតផលមួយចំនួនដែលអាចព្យាបាលបបូរមាត់ឲ្យប្រែជាពណ៌ផ្កាឈូកបាននោះគឺមានតម្លៃថ្លៃ។ ថ្ងៃនេះយើងសូមណែនាំគ្រឿងផ្សំធម្មជាតិ៣ប្រភេទដែលអាចផ្សំបញ្ចូលគ្នាធ្វើជាសេរ៉ូមលាបព្យាបាលបបូរមាត់ខ្មៅ៖

គ្រឿងផ្សំ៖
ក្រូចឆ្មារ
ស្ករស
ស្រទាប់ផ្កាកុលាប

របៀបធ្វើ៖
ច្របាច់ក្រូចឆ្មារមួយចំណិតលាយជាមួយនឹងស្ករសមួយស្លាបព្រាកាហ្វេ រួចយកស្រទាប់ផ្កាកុលាបកិនលាយបញ្ចូលគ្នារហូតក្លាយជាម៉ត់ស្មើសាច់។យកក្រណាត់ស្អាតមួយច្រោះយកតែទឹករួចដាក់ក្នុងកូនដបមួយសម្រាប់ប្រើប្រាស់។

របៀបប្រើប្រាស់៖
យកទឹកសេរ៉ូមផ្កាកុលាបនោះលាបលើបបូរមាត់ ម៉ាស្សាស្រាលៗ២ទៅ៣នាទី។ លាបជារៀងរាល់ថ្ងៃ ពេលព្រឹកនឹងពេលយប់ ។សម្រាប់ការលាបនៅពេលយប់សូមទុកចោលមួយយប់ព្រឹកឡើងសឹមលាងទឹកចេញ។
ចំណាំ៖សេរ៉ូមដែលធ្វើរួចអាចទុកក្នុងទូទឹកកកសម្រាប់ប្រើប្រាស់ជាប្រចាំបានត្រឹមរយៈពេល២សប្តាហ៍។

ប្រភព៖ superprincessjo
ប្រែសម្រួលជាភាសាខ្មែរ៖ រិទ្ធី កុល្លិកា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)