
TNAOT News
· 2020-09-21
លោកត្រាំឈឺចិត្តមិនស្ទើរទេពេលចៅក្រមកាលីហ្វ័រញ៉ារារាំងការបិទ WeChat កម្មវិធីចិន
#App# #WeChat# #អាមេរិក# #បច្ចេកវិទ្យា# #ចិន#
10297
បទបញ្ជាប្រកាសបិទកម្មវិធីចិន WeChat របស់លោកដូណាល់ ត្រាំ ទៅកាន់ក្រុមហ៊ុន Google និង Apple លែងឲ្យមានវត្តមានកម្មវិធីនេះសម្រាប់បណ្ដាលអ្នកប្រើប្រាស់ស្មាតហ្វូនទាញយកមកលេងត្រូវបានផ្អាកទុក បន្ទាប់ពីចៅក្រមនៅតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វញ៉ាឈ្មោះ Laurel Beeler បានធ្វើការហាមឃាត់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកជាបណ្ដោះអាសន្នមុនពេលត្រូវគេប្រកាសបិទការទាញយកកម្មវិធីបណ្ដាញសង្គមនេះ ១ ម៉ោងដែលបានធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់លោកត្រាំក្នុងការទប់ស្កាត់ការប្រើប្រាស់ WeChat ដើម្បីបញ្ហាសន្តិសុខជាតិ។
ដើមបណ្ដឹងមួយក្រុមដែលគេហៅថា “សម្ព័ន្ធអ្នកប្រើ WeChat អាមេរិក (US WeChat Users Alliance)” បាននិយាយនៅក្នុងពាក្យបណ្ដឹងរបស់ពួកគេថាការហាមឃាត់នេះមិនអាចអនុម័តបានទេ ហើយការធ្វើបែបនេះក៏ដូចជាសហរដ្ឋអាមេរិកបានរំលោភបំពានសេរីភាពនៃវិសោធនកម្មជាពិសេសចំពោះជនជាតិចិន-អាមេរិកហ្នឹងតែម្ដង។
ចៅក្រម Beeler បានមានប្រសាសន៍ថា “ក្រុមដើមបណ្ដឹងបានចោទនូវសំណួរធ្ងន់ៗទាក់ទងទៅនឹងភាពយុត្តិធម៌និងសិទ្ធរបស់វិសោធកម្មទី១”។
សូមបញ្ជាក់ផងដែរថាការធ្វើពាក្យបណ្ដឹងខាងលើនេះក្រុមអ្នកប្រើប្រាស់គ្រាន់តែចង់ការពារសិទ្ធសេរីភាពរបស់ខ្លួនពួកគេប៉ុណ្ណោះដរាបណាវាមិនមែនជារឿងខុសច្បាប់។ (ប្រែសម្រួលដោយ៖ រីតា)
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

នាំលោកអ្នកទៅទស្សនាសួនកម្សាន្តទឹកកកនិងព្រិលដ៏ធំបំផុតរបស់ពិភពលោក

Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

ផ្ដាំទៅឪពុកម្ដាយគ្រប់រូប! កុំបង្ខំ បើចង់ឱ្យកូនល្អ កំដរគេដើរ មិនមែនបង្អាក់ដំណើរគេទេ

全部评论 (0)