
Rithy Kollyka
· 2020-12-03
កំប្លែងខ្លី: រឿង ឃ្លាននំគូឆាយអត់ដាក់ស្លឹកគូឆាយ #Fun#
#Prank# #កំប្លែង# #នំគ្រក់# #ភីម៉ា# #នំគូឆាយ#
6649
ភីម៉ាជាកូនអ្នកមានម្នាក់ដែលមិនចូលចិត្តញ៉ាំបន្លែទាល់តែសោះ។ នៅសុខៗនាងក៏មានអារម្មណ៍ថាឃ្លាននំគូឆាយណាស់ប៉ុន្តែនាងមិនចូលចិត្តស្លឹកគូឆាយឡើយ។ នាងបានប្រាប់ឱ្យអ្នកបម្រើរបស់នាងទៅរកទិញនំគូឆាយដែលគ្មានស្លឹកគូឆាយឲ្យនាងប៉ុន្តែទោះរកយ៉ាងណាក៏មិនមាននោះដែរ។

(រូបតំណាង)
អត់ទ្រាំនឹងការឃ្លានមិនបានភីម៉ាក៏បានខលទៅប្រាប់បងស្រីរបស់នាង......
ភីម៉ា: អាឡូបងស្រី! បងនៅទីណា?
បងស្រី: បងនៅតាមផ្លូវ អូនមានការអីមែនទេ?
ភីម៉ា: បងហ្ហាអូនឃ្លាននំគូឆាយណាស់តែរកអត់មានសោះ។
បងស្រី: ស្លាប់ហើយខ្វះអីអូន ចាំបងទិញយកទៅឲ្យក៏បាន។
ភីម៉ា: បងហ្ហាតែអូនយកអានំគូឆាយណាអត់មានស្លឹកគូឆាយណាបង។
បងស្រី: អឺស! ទៅរកណាបានអូន នំគូឆាយអត់ដាក់ស្លឹកគូឆាយហ្នឹង ទៅសួររកទិញខ្មាស់គេទៀតហ្នឹង។
គិតសញ្ជឹងមួយសន្ទុះបងស្រីក៏ប្រាប់ភីម៉ាវិញថា...
បងស្រី: ហ៊ើយកុំភ័យចាំបងរកទិញឲ្យញ៉ាំ។

(រូបតំណាង)
ប៉ុន្មានម៉ោងក្រោយមកបងស្រីក៏បានមកដល់ផ្ទះរួចហុចប្រអប់មួយឲ្យភីម៉ា....
បងស្រី: នេះនំគូឆាយអត់ដាក់ស្លឹកគូឆាយរបស់អូនឯង។
ភីម៉ាញញឹមយ៉ាងរំភើបចិត្តព្រោះទីបំផុតបានញ៉ាំរបស់ដែលខ្លួនចង់ញ៉ាំ ស្រាប់តែបើកប្រអប់ភ្លាមភីម៉ាស្រឡាំងកាំង...
ភីម៉ា: ហ្ហាក! នំគ្រក់ហ្នឹងបងមិនមែននំគូឆាយផងហ្នឹង។
បងស្រី: ជម្រើសចុងក្រោយហើយមានតែនំគ្រក់ហ្នឹងឯង វាមិនដែលអាណាឃ្លាននំគូឆាយអត់ដាក់ស្លឹកគូឆាយម៉េចទេហ្ហា ញ៉ាំនំគ្រក់ហ្នឹងទៅអូនវាដាក់ទឹកត្រីផ្អែមដូចតែគ្នាទេ។ បើនំគូឆាយអត់ដាក់ស្លឹកគូឆាយគេមិនហៅនំគូឆាយទេពៅមាសឆ្អិនអើយ៕

(រូបតំណាង)
អត្ថបទដើមដោយ៖ កុល្លិកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (20)
Seshu
· 2020-12-27
🤣❤
ម៉ៅវាសនា
· 2020-12-21
😍😍😍
មិត្ត28407534
· 2020-12-20
ចូលរួមទប់ស្កាត់ការរីករាលដាលនៃកូវិដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏សំណូមពរដល់បងប្អូនអ្នក់លក់ទាំងអស់សូមកុំឡើងថ្ងៃខ្លាំងពេកស្ថិតក្នុងដំណាក់កាលនេះ
ID77359202
· 2020-12-19
Hahaha
SLP-Drama
· 2020-12-18
😂😂😂😂
ID305437044 សុខលាង
· 2020-12-15
😍😍
មិត្ត 84721972
· 2020-12-15
🤓🤓🤓🤓🤓
ណា ណា Bmc
· 2020-12-13
😋😋😋😋
សូលីកាហ្សា
· 2020-12-13
😋😋😋
Dom KH
· 2020-12-10
🤗
Puthvong Tun
· 2020-12-09
អត្ថបទល្អ
មិត្ត053809114
· 2020-12-08
ឥត😄😄😄😄😄
មិត្ត367273055
· 2020-12-06
😀😀😀
មិត្ត898363198
· 2020-12-06
😮
មិត្ត314940315
· 2020-12-05
👍
- 1
- 2
ទៅកាន់