 
 ឡាត់ ដាវីដ
· 2021-01-22
ខ្ញុំនឹកអ្នក សង្សារចាស់ (អត្ថបទខ្លី)
#រឿងនិទាន និងប្រលោមលោក# #ស្និទ្ធស្នាល# #កម្សាន្ត# #ស្រឡាញ់# #សង្សារ#
4384
ទំនាក់ទំនងដំបូងរបស់យើងគឺតាមfacebook តាមរយ:ការផុស Comments ឆ្លើយឆ្លងគ្នា ហើយបន្ទាប់មកក៏ចាប់ផ្តើមស្និទ្ធស្នាល ពេលបន្ទាប់មកទៀតខ្ញុំក៏ចាប់ផ្តើមឆាតទៅរកអ្នក ការជជែកលើកដំបូងរបស់អ្នកមកកាន់ខ្ញុំវាពិតជាបង្ហាញឲ្យខ្ញុំឃើញថាអ្នកជាមនុស្សដែលល្អអាចនិយាយបានថាជាមនុស្សដែលខ្ញុំតាមរក យើងលេងឆាតជាមួយគ្នាអស់រយ:ពេលប្រហែល៣ខែក៏បានសួរខ្ញុំថា «យើងចូលចិត្តខ្ញុំមែន?» សំណួរបស់អ្នកវាធ្វើឪ្យខ្ញុំរាងភ័យបន្តិចព្រោះមិនដឹងឆ្លើយបែបណាខ្ញុំក៏ឆ្លើយតបទៅវិញថា ខ្ញុំលួចមានចិត្តលើយើងយូរហើយ...! គេក៏និយាយថាយូរហើយមិចមិនប្រាប់ ខ្ញុំក៏មានចិត្តលើយើងដែរ ខ្ញុំឮដូច្នេះខ្ញុំអរខ្លាំងណាស់...
កន្លងផុត២ខែទៀតយើងទាំង២ក៏បានក្លាយជាសង្សារនឹងគ្នា ហឹម! ស្នេហាអីចឹងតើណ៎វាអាចធ្វើឪ្យយើងមានក្តីសុខណាស់តែឥឡូវខ្ញុំមិនសូវបានលេងឆាតជាមួយសង្សាររបស់ខ្ញុំទេគេថាគេរវល់រៀន ថ្ងៃខ្លះឆាតបានតែ១០នាទីថ្ងៃខ្លះក៏មិនបានលេងសោះ ថ្ងៃខ្លះខ្ញុំដេកចាំឆាតរបស់គេរហូតដល់គេងលក់ហើយពេលភ្ញាក់មកខ្ញុំស្មានតែគេមើលសាររបស់ខ្ញុំហើយតែចុងក្រោយអត់មើលដដែល ...

រូបតំណាង
កន្លងមកប្រហែល១ខែទៀត ខ្ញុំចាប់ផ្តើមsadខ្ញុំតែងតែឆាតទៅគេមុនរហូតគេonlineសឹងតែ២៤ម៉ោងតែគេមិនងាយតបឆាតខ្ញុំទេ ខ្ញុំក៏ចាប់ផ្តើមសង្ស័យគេហើយក៏ខឹងគេបន្តិចដែរពេលដែលគេតបឆាតរបស់ខ្ញុំ ខ្ញុំក៏សួរគេថា មិចបានឥឡូវមិនឆាតមកខ្ញុំអីចឹង? គេតបវិញថា ខ្ញុំរវល់ខ្ញុំតបវិញថា រវល់ៗៗៗៗៗៗ! តែonlineសឹង២៤ម៉ោងហើយ ទុកខ្ញុំចោលរហូត មិចចង់មើលងាយក្តីស្រឡាញ់មែន? ខ្ញុំនិយាយដូចរាងជ្រុលពេក គេស្ងាត់ប្រហែល១នាទីទើបតបឆាតវិញដោយសរសេរថា «ចុះបើរខ្ញុំប្រាប់ថា ស្រឡាញ់អ្នកពី៩០%ធ្លាក់មកដល់៤០%ជឿអត់?» ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរ ខ្ញុំក៏តបវិញថា ហេតុអីបាននិយាយបែបនឹង? គេតបថា «ក្តីស្រឡាញ់ មនុស្សកំពុងស្រឡាញ់សុខៗក៏ស្រាប់តែអស់ចិត្តដោយមិនដឹងមូលហេតុ!» ខ្ញុំចាប់ផ្តើមយល់នៅពាក្យរបស់គេ យើងជជែកគ្នាប្រហែល១ម៉ោង ខ្ញុំចាប់ផ្តើមដាក់ទូរស័ព្ទចុះហើយទឹកភ្នែកខ្ញុំស្រក់មកតក់ៗមិនដឹងមកពីណា «ពេលនេះយើងបែកគ្នាហើយ!!!!» ខ្ញុំយំខ្លាំងម្នាក់ឯងក្នុងបន្ទប់ ខ្ញុំមិនអាចប្រាប់រឿងនេះទៅអ្នកណាបានក្រៅពីខ្លួនឯងទេ
រយ:ពេលកន្លងមកគេធ្វើឲ្យខ្ញុំស្រឡាញ់គេខ្លាំង ធ្វើឲ្យខ្ញុំផ្តល់ក្តីឡាញ់ទៅកាន់គេអស់ដោយមិនទុកសម្រាប់ស្រឡាញ់ខ្លួនឯងសោះ! ខ្ញុំក៏មិនដឹងថា មូលហេតុការដោះសាររបស់គេចំពោះការសុំបែកខ្ញុំនេះពិតឬក៏អត់នោះទេ...

រូបតំណាង
ហឹម! អស់រយ:ពេលច្រើនខែកន្លងមកនេះខ្ញុំមិនទាន់កាត់ចិត្តពីគេបានទេ ប្រសិនបើអាចខ្ញុំចង់បានគេត្រឡប់មកវិញណាស់
Exហ៎ា! ខ្ញុំនៅស្រឡាញ់អ្នក! ខ្ញុំនឹកអ្នក! ខ្ញុំចង់ឮសំលេងរបស់អ្នក! ខ្ញុំចង់ឃើញពាក្យgood night good night របស់អ្នក! បើរសួរខ្ញុំថាបំភ្លេចអ្នកបាននៅ ខ្ញុំចង់ប្រាប់ថានៅទេ ខ្ញុំនៅតែស្រឡាញ់អ្នកដូចដើម ព្រោះអ្នកជាមនុស្សដំបូង...។ល។
អត្ថបទដើម៖ ឡាត់ ដាវីដ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្លាយទឹកកកមានប្រវែង៥២១ម៉ែត្រ ចង់លេងទេ
 
 ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
 
 អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង
 
 ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចស្រុករតនមណ្ឌល
 
  
  
  
  
  
 
យោបល់ទាំងអស់ (9)
កែវស្រីស្រស់
· 2021-02-14
😯😯😯😯😯
Wemedia Sreymom
· 2021-02-14
នឹកគេធ្វើអីបើគេអ្នកការចោលនិង
អូន នី 77319491
· 2021-02-11
នឹកអ្នកណាសង្សារចាស😮😣😣😣
មិត្ត491782789
· 2021-02-10
🤗🤗🤗
RCAF SMOKE
· 2021-01-28
ស្នេហាគ្រាដំបូងបែកឈឺណាស់
មិត្ត757646457
· 2021-01-26
🙂🙂🙂😎
Samoeurn Ros 251120
· 2021-01-25
សង្សាចាស់នឹកធ្វើអីទៀតគេមានក្ដីសុខជាមួយនឹងអ្នកថ្មីហើយ
- 1
ទៅកាន់