បង្ហោះផ្សាយ

ខ្មែរ

រឿងដែលតែងតែជួប

· 2021-01-22

ប៉ាគឺជាវីរបុរសនៃកូន តើអត្ថន័យនៃពាក្យមួយឃ្លានៅចង់សំដៅទៅលើអ្វី?

#រឿងនិទាន និងប្រលោមលោក# #គ្រួសារ# #ប៉ា# #កម្សាន្ត# #សេចក្តីសុខ#

7438

ពាក្យថា ប៉ា មានន័យធំធេងខ្លាំងណាស់សម្រាប់កូនគ្រប់រូប រូបលោកបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលាដ៏មានតម្លៃនៅក្នុងជីវិតរបស់គាត់ទៅអោយគ្រួសារមួយដែលគាត់បានបង្កើតវាឡើង។

ទោះគាត់មានភាពនឿយហត់លំបាកវេទនាយ៉ាងណាកដោយ ក៏គាត់នៅតែខំប្រឹងតស៊ូ ដើម្បីអោយគ្រួសាររបស់គាត់មានសុភមង្គល សេចក្តីសុខ មិនចង់អោយគ្រួសារជួបភាពលំបាកវេទនានោះទេ នេះហើយគឺជាប៉ា។

ក៏ប៉ុន្តែការខិតខំរបស់គាត់ក៏មិនអាចបានលទ្ធផលល្អទាំងអស់នោះទេ ពេលខ្លះក៏ជោគជ័យ ហើយពេលខ្លះទៀតក៏បរាជ័យ តែលោកមិនដែលបោះបង់នោះទេ គឺដោយសារតែប្រពន្ធនិងកូន។

កាលកូននៅតូចទោះបីជាមានភាពនឿយហត់យ៉ាងណាក៏លោកនៅតែញញឹមមករកកូន ថ្នាក់ថ្នម ប្រលែងបីលេងកម្សាន្តដើម្បីឃើញកូនសើចសប្បាយរីករាយ គាត់ក៏បាត់បង់ភាពនឿយហត់ទៅតាមហ្នឹងដែរ។

តែកូនមួយចំនួនមិនបានដឹងគុណនៅអ្វីដែលលោកបានធ្វើនោះទេ ថែមទាំងធ្វើអោយការខំប្រឹងរបស់លោកក្លាយទៅជាទឹកភ្នែកទៅវិញ។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយលោកមិនដែលចង់បានអ្វីក្រៅពីចង់ឃើញកូនមានសេចក្តីសុខ ចង់ឃើញកូនមានភាពជោគជ័យនៅក្នុងជីវិតនោះទេ។ ដូច្នេះហើយយើងគួរតែធ្វើអ្វីដែលល្អៗ ដើម្បីគ្រួសារនិងសង្គមរស់នៅរបស់យើងនេះហើយជាអ្វីដែលគាត់ចង់បានពីកូន។ អត្ថបទដោយ÷ បូរ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (17)

JesusLoveyouandmesom

· 2021-10-26

ប៉ាជាវិរ:បុរសរបស់ខ្ញុំ

ម៉ៅ សីលា

· 2021-02-13

😁😗😗

មិត្ត087514952

· 2021-02-12

good men

មិត្ត68748700

· 2021-02-10

អត្ថបទ​ល្អ

Sarou Sath1

· 2021-02-08

🤗😎😘😍🙂🙂🤗

Sëthä Kh ID77221665

· 2021-02-02

ពាក្យថា ប៉ា មានន័យធំធេងខ្លាំងណាស់សម្រាប់កូនគ្រប់រូប រូបលោកបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលាដ៏មានតម្លៃនៅក្នុងជីវិតរបស់គាត់ទៅអោយគ្រួសារមួយដែលគាត់បានបង្កើតវាឡើង។

ហេង សេក សុីថា

· 2021-02-01

😍😍😍😍

rundara

· 2021-01-31

😅😅😅

ស៊ននរិន្ទ

· 2021-01-31

🎁🎁🎁🎉🎉🎉🎉

Houn Bonna

· 2021-01-27

🤔🤔🤔😘😘😘😘

ID77491934

· 2021-01-26

😍😍😍

មិត្ត609401957

· 2021-01-26

😍😍😍😍

Sitha Yien

· 2021-01-26

👍👍👍👍👍👍👍👍👍🎁🎁🎁🎁

409437102

· 2021-01-25

ល្អណាស់

Rathana RK

· 2021-01-25

ប៉ាជាគំរូដល់កូន

  • 1
  • 2
ទៅកាន់