បង្ហោះផ្សាយ

ខ្មែរ

RAVIL

· 2019-01-28

ប្រវត្តិទេវតាដើរដី ដែលជាអតីតសង្ឃខ្មែរ តែថៃស្គាល់ច្រើនជាង

0

លោកតាសួងគឺជាអ្នកសច្ចំ ភ្នំត្បែងដែលល្បីថាមានបារមី អាចបំបាំងខ្លួន ឬធ្វើអោយឃើញជាក្មេង រឺចាស់ ដោយគ្រងស្បង់ជីពរដូចលោកសង្ឃផង មិនតែប៉ុណ្ណោះលោកតាក៏ចេះវិជ្ជាព្យាបាលបែបបុរាណ បូករួមជាមួយនិងវិទ្យាសាស្ត្រ ក្នុងនោះលោកតាបានទៅព្យាបាលឲ្យកូនស្តេចថៃ ដែលគ្មានគ្រូពេទ្យណាអាចព្យាបាលជា ។ 

ចាប់តាំងពីពេលនោះមកលោកតា ត្រូវបានព្រះមហាក្សត្រនៃប្រទេសថៃគោរពបូជានិងតែងតែអញ្ជើញទៅព្យាបាលជូន រហូតទទួកបានងារជាទេវតាដើរដីថែមទៀតផង ។ 

លោកតាសួងគឺជាអ្នកសច្ចំភ្នំត្បែងដែលរស់នៅតែតាមព្រៃភ្នំ ប្រើជីវិតជាមនុស្សសមញ្ញ មិនត្រូវការលុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ តែអកុសលលោកតាបានសុគត នៅខេត្ដព្រះវិហារ ហើយសពត្រូវបានដឹកទៅដាក់ក្នុងវត្តមួយនៅខេត្តសុរិន្ទប្រទេសថៃ អស់រយៈពេល១៥ឆ្នាំមកហើយ ។ 

ក្នុងនោះផងដែលស្តេចថៃ និងប្រជារាស្ត្រ បានគោរពបូជាលោកតា ក៏ដូចជាស្តេចថៃជារៀងរាល់មួយឆ្នាំម្តងបានទៅផ្លាស់ប្តូរស្បងជីពរឲ្យលោកតាម្តង ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់