 
 Knongsrok
· 2021-04-26
តាមការស្រាវជ្រាវ៖ ស្រីៗចូលចិត្តសម្លឹងមើលបុរសសង្ហារ ច្រើនមានអាយុវែងនិងប្រយោជន៍ធំ ៤ នេះ
#ចំណេះដឹង# #រំលាយអាហារ# #ស្រីស្អាត# #ប្រយោជន៍# #បុរសសង្ហារ# #អប់រំ និងការងារ#
14363
ថាបុរសទៅឲ្យតែឃើញស្រីស្អាត ច្រើនតែលួចវ៉ៃក្រសែភ្នែកសម្លឹងទៅគេ តែតាមពិតនារីៗក៏ដូចគ្នា ហើយសម័យនេះគឺគ្មានអ្វីត្រូវអៀនខ្មាសនោះទេ បើឃើញបុរសសង្ហារហើយ លួចមើលបន្តិចក៏វាមិនទៅខាតបង់អី។
យ៉ាងណាវាជារឿងល្អទៅវិញទេតើ ព្រោះបើតាមរបាយការណ៍ក្រៅស្រុកមួយបានចុះផ្សាយថា ស្រ្តីដែលមានទម្លាប់សម្លឹងមើលបុរសសង្ហារជាប្រចាំ គឺអាចផ្តល់ប្រយោជន៍សំខាន់ ៤ នេះ៖
៥) បង្កើនការចងចាំ

គេសាកល្បងយករូបភាពបុរសសង្ហារដែលភ្ជាប់ជាមួយឈ្មោះប៉ុន្មានសន្លឹក ឲ្យក្មេងស្រីសាកល្បងទន្ទេញ ជាលទ្ធផលគឺលើ ៥០ ភាគរយ ពួកគេអាចចងចាំបានយ៉ាងល្អ។
បែបនេះគេជឿថា ការដែលសម្លឹងទៅមើលបុរសណាម្នាក់ ស្រីៗនឹងព្យាយាមចង់ដឹងពីអត្តសញ្ញាណរបស់គេ ហើយបើបានដឹងហើយគឺរលកសញ្ញាមួយ ចាប់បញ្ជូនទៅខួរក្បាលជំរុញឲ្យស្រ្តីនោះមានការចងចាំបានយូរ និងឆាប់រហ័សបំផុត។
៤) ជួយឲ្យស្បែកស្អាត

មិនត្រឹមតែផ្តល់ប្រយោជន៍ដល់ការចងចាំសម្រាប់ខួរក្បាលប៉ុណ្ណោះទេ ជាងនេះក៏រមែងធ្វើឲ្យស្រ្តីមានការញញឹម និងលួចសើចតែម្នាក់ឯងច្រើន។ សកម្មភាពនេះនាំឲ្យសាច់ដុំមុខលាតសន្ធឹង ជួយបន្តឹងស្បែក ឲ្យប្រែទៅជាសភាពរលោងនិងរឹងមាំជាងមុន។
៣) ជួយដល់ប្រព័ន្ធរំលាយអាហារ

នៅពេលដែលមនុស្សសប្បាយរីករាយ ឬត្រេកអរនឹងរបស់អ្វីមួយ នោះប្រព័ន្ធរំលាយអាហាររមែងតែងតែដំណើរការបានល្អជាងមុន។ វាជួយឲ្យឈាមរត់ស្រួល និងបន្ថែមប្រសិទ្ធភាពដល់មុខងារកម្ចាត់ជាតិពុលក្នុងរាងកាយ ជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានកាន់តែប្រសើរ។
២) កាត់បន្ថយភាពតានតឹង

ជាធម្មតាហើយ នៅពេលមានអារម្មណ៍រីករាយ រំភើបនឹងបានឃើញបុរសសង្ហារ ក៏នាំឲ្យរាងកាយផលិតចេញនូវអរម៉ូនសេរ៉ូតូនីនកាន់តែច្រើន។ ចំណែកនេះជួយឲ្យអារម្មណ៍លែងសូវមានភាពតានតឹង និងការធុញថប់ ហើយនៅពេលមនុស្សមានអារម្មណ៍ល្អ ប្រព័ន្ធភាពសាំរាងកាយក៏កាន់តែរឹងមាំទៅតាមនោះដែរ។
១) ជួយឲ្យអាយុវែង

អ្នកជំនាញក៏បន្ថែមទៀតថា ទម្លាប់មើលបុរសសង្ហារ ប្រៀបបាននឹងទម្លាប់ការធ្វើលំហាត់ប្រាណផ្លូវអារម្មណ៍មួយអ៊ីចឹង បែបហ្នឹងវាធ្វើឲ្យលំហូរឈាមក្នុងរាងកាយដំណើរការទៅបានល្អ។ ជាលទ្ធផលវាក៏ជះឥទ្ធិពល ដល់ការបង្កើនអាយុរបស់យើងម្នាក់ៗផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
 
 Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
 
 ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
 
 បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
 
  
  
  
  
  
 
យោបល់ទាំងអស់ (30)
NG-Tech
· 2021-11-13
😂🤣
រៀនគិត រៀនពិចារណា
· 2021-10-27
😂
Suy Srey Nak
· 2021-10-26
មែនក៏អី
TyTySolo
· 2021-10-25
វាមិនដែល😂
មិត្ត1000094811
· 2021-10-09
មិនដែលហ៊ានមើលទេខ្លាចមិនសុទ្ធ😂
Roeut Leakhana
· 2021-06-22
ហាហាចាំសាកមើល
មិត្ត98351259
· 2021-05-30
ការពារខ្លួនអ្នកឱ្យមានសុវត្ថិភាពពី COVID-19 សូមលាងសម្អាតដៃរបស់អ្នកជាមួយទឹកអាកុល ឬសាប៊ូ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ COVID-19 ទាំងអស់គ្នា។ទោះបីជាមានវ៉ាក់សាំងក៏ដោយ ក៏មិនប្រាកដថាអាចចាក់បាន100% ដែល ដូចច្នេះពួកយើងទាំងអស់គ្នាសូមនៅតែបន្តការពាររៀងៗខ្លួន! ចូលបងប្អូននៅតែបន្តការ ការពារខ្លួនបន្តទៀត៕💙៣កុំ៣ការពារដើម្បីកម្ពុជារួចផុតពីជម្ងឺcovid 19🙏🙏😷😷😷😷
មិត្ត162583456
· 2021-05-29
ហាយ
មិត្ត1000037195
· 2021-05-29
សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏
sang yong
· 2021-05-28
សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏
10299009
· 2021-05-23
😍😍😍
មិត្ត016607488
· 2021-05-21
😂😂
មិត្ត059869110
· 2021-05-21
សួស្តីអ្នកទាំងអស់គ្នាចូល like ញុមផង ណា❤️😊
Köñ Pøv Šmile
· 2021-05-19
Ja😍
កែវស្រីស្រស់
· 2021-05-16
ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19ទាំងអស់គ្នារ ការពារខ្លួនអ្នក និងគ្រួសារអ្នកពីរជំងឺ Covid 19😷😷
- 1
- 2
ទៅកាន់