Nen Pich

· 2021-06-22

ទេសភាពតំបន់ភ្នំខ្នងផ្សា​ នារដូវវស្សា

#ដើរលេង# #ភ្នំខ្នងផ្សា# #ដំណើរកម្សាន្ត# #ដើរលេងស្រុកខ្មែរ#

10558

ការឡេីងភ្នំ​ដែលខ្ពស់ឆ្ងាយ​ជាការពិបាក​ សម្រាប់មនុស្សទូទៅ​ គ្រាន់តែលឺដេីរឡេីងភ្នំ៥-៦ម៉ោង​ ម្នាក់ៗអាចនឹងលែងចង់ឡេីង...

ខែវស្សា​ជារដូវភ្លៀង វាពិតជាលំបាកមួយកម្រិតទៀតសម្រាប់ការឡេីងភ្នំ​ ដោយសារស្ថានភាពផ្លូវ​ រអិល​ រលំបាក់ដេីមឈេី​ សត្វល្អិតផ្សេងៗ​ ពេលខ្លះជួបនឹងខ្យល់ខ្លាំង​ ភ្លៀងខ្លាំង... តែរដូវនេះជារដូវអំណោយផលសម្រាប់ទេសភាព​សម្រស់ភ្នំខ្នងផ្សា​ យេីងនឹងបានជួបពពកខ្មួរខ្មាញ់​ហោះតាមជ្រលងភ្នំ​ រុំព័ទ្ធ​ និងក្រោមជេីងរបស់យេីង​។ ចំពោះទេសភាព​ គឺខៀវស្រងាត់គួរអោយចង់គយគន់ ពេលរាត្រីយេីងអាចទស្សនាផ្កាយដ៏ស្រស់ស្អាត​ ជាមួយ​អាកាសធាតុត្រជាក់​ ព្រមជាមួយអ័ព្ទបែកផ្សែង​ ដែលយេីងគិតថាវាជាឋានសួគ៌នៃមនុស្សលោក។ ខែវស្សា​ អំណោយផលចំពោះធម្មជាតិ​ យេីងអាចមានទឹកប្រេីប្រាស់គ្រប់គ្រាន់​ សម្រាប់ចម្អិនបាយម្ហូប​ សម្រាប់ងូតសម្អាតខ្លួន​។ល។ សម្រាប់ខ្ញុំ​ ខ្ញុំសូមណែនាំភ្ញៀវជាតិ​ និងអន្តរជាតិគួរទៅទស្សនាទេសភាពភ្នំខ្នងផ្សានារដូវវស្សានេះ​។ 

ខាងក្រោមនេះជាការចែករំលែកពីការធ្វេីដំណេីរ​ និងស្នាក់នៅ​ ហូបចុកនៅភ្នំកំពូលភ្នំ:


១-ការធ្វេីដំណេីរ:

យេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីងបន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដែលជាទីតាំងនៃភ្នំខ្នងផ្សា​ ។ 

ការធ្វេីដំណេីរទៅកាន់ កំពូលភ្នំខ្នងផ្សា​ គឺតម្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង។ អ្នកភូមិសហគមន៍គឺជាអ្នកនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ ។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល បេីឥវ៉ាន់មិនសូវធ្ងន់គឺល្អបំផុត ព្រោះម្នាក់ៗ គឺទ្រុឌទ្រោមខ្លាំង ដោយសារឥវ៉ាន់ធ្ងន់ សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះ។ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញ៉ាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។ 


២-ការសម្រាកនៅលេីកំពូលភ្នំ:

យេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។

៣-ការត្រៀមម្ហូបអាហារ និងទឹកញ៉ាំ:

សម្រាប់ការញ៉ាំ​ យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល... ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ... សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញុាំ ដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។ 


៤-ការបន្ទោរបង់

នៅលេីនោះគ្មានបង្គន់អនាម័យទេ សម្រាប់ការបន្ទោរបង់ យេីងគួរមានកូនចប ឬបែល ដេីម្បីងាយស្រួលជីកដីកប់ ហេីយកុំភ្លេចក្រដាស់សេីម ។


៥-សំភារះប្រេីប្រាស់ចាំបាច់:

គួរប្រេីសម្លៀកបំពាក់​ និងស្បែកជេីងទៅតាមស្តង់ដាឡេីងភ្នំ​ ខោគួររកខោវែងដែលជាសាច់ក្រណាត់ទន់យឺត​ អាវគួរតែស្តេីងអាចមានខ្យល់ចេញចូល​ ស្បែកជេីងគួរតែស្បែកជេីងប៉ាត់តាដែលស្រាលនិងមានបាតរឹងធន់នឹងការរអិល​ គួរសាគួរស្បែកជេីងផ្ទាត់មួយគូរផង​ អាចមានមួកមួយ​ និងក្រម៉ា/កន្សែងមួយទុកជូតញេីស។ សម្រាប់កាតាបស្ពាយ​ គួររេីសកាតាបណាដែលមានក្រវ៉ាត់ចង្កេះ​ និងទ្រូង​ ព្រោះបេីប្រេីស្មាស្ពាយធ្វេីអោយឈឺស្មា​ គឺក្រវ៉ាត់ចង្កេះជួយយេីងបានច្រេីន​សូមកុំចងអីវ៉ាន់អោយសំពេីងសំពោង​ គួរចងអោយជាប់នឹងកាតាបស្ពាយ​។ តង់​គួរជាប្រភេទការពារជ្រាបទឹក​ ឬអង្រឹងដែលមានចងដំបូលគ្រប​ ត្រូវមានភួយ​ ឬអាវរងាផង​ ព្រោះយប់អាចត្រជាក់ខ្លាំង​។ គួរត្រៀមចានស្លាបព្រា​ កែវ​ ដែលអាចលាងប្រេីទៀត​ ជៀសវាងប្រេីរបស់ចោលភាសវាលភាសកាល។ ត្រូវត្រៀមថ្នាំលាបសាច់ដុំ​ ការពារការចុករួយឬរមួលក្រពេី​ ព្រោះយេីងត្រូវដេីឆ្ងាយ។...

សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ សម្រាមណាអាចដុតចោលបានគួរតែដុត​ សម្រាមណាមិនអាចដុតបាន (សំបកដបកែវ​ កំប៉ុងត្រីខ) គួរ​តែយកមកក្រោមវិញ​។ សូមរក្សាភាពស្ងៀមស្ងាត់​ ជៀសវាងការចាក់បាស់ខ្លាំងៗ​... ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា ។

-----------------------------------------------------

រូបថតថ្ងៃទី២១ ខែមិថុនា​ ២០២១

អត្ថបទពុក : រស់​ សន្ធិ

រូបថត​ : នេន ពេជ្រ


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)