បង្ហោះផ្សាយ

ខ្មែរ

Fan Wang Yibo

· 2021-08-15

រឿង ដែនដីអាកំបាំង ភាគ ១

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#

2429

ខ្ញុំជាអ្នករស់នៅក្រុងភ្នំពេញថ្ងៃមួយខ្ញុំនិងមិត្តភ័ក្រខ្ញុំមានបំណងចង់ទៅបោះតងលេងនៅខេត្តសៀមរាបលើភ្នំគូលេនដើម្បីចង់មើលទេសភាពនឹងទឹកជ្រោះ ។ខ្ញុំក៏បានខលទៅ បញ្ញា វុទី និងអ្នកផ្សេងទៀតប្រហែល ៦ទៅ៧នាក់ អោយមកគេងផ្ទះខ្ញុំ ដើម្បីយើងបានពិភាក្សាគ្នាក្នុងការធ្វើដំណើរ ។

លុះដល់ល្ងាចឡើងពួកយើងបានរៀបចំអីុវ៉ាន់ដែរចំបាច់រួចរាល់ហើយក៏នាំគ្នាឆាប់សំរាក់ព្រោះត្រូវក្រោកពីព្រលឹមធ្វើដំណើរផង។ មិនយូប៉ុន្មានផ្ទៃមេឃចាប់ផ្តើមបញ្ចេញពន្លឺមកស្រាងៗពួកយើងក៏ប្រញ៉ាប់ចេញដំណើរទៅខេត្តសៀមរាបក្រោយពីធ្វើដំណើរប្រហែល 4ទៅ5ម៉ោងពួកយើងក៏ដល់ក្នុងក្រុងសៀមរាបតែម្តងមានមនុស្សជាច្រើនអូអរណាស់និងភ្ញៀវបរទេសដើរថតរូបនិងទិញទំនិញផ្សេងៗ មិនតែប៉ុនោះខ្ញុំឃើញមានរបស់របរអនុស្សាវរី៍ស្អាតៗមែនទែន យើងជិះឡានបានបន្តិចក៏ចូលទៅដល់ផ្លូវមួយមានដើមឈើធំៗបាំងអម តាមផ្លូវឡើងត្រជាក់មានដើមឈើធំៗតូចៗដុះពាសពេញផ្លូវមានខ្យល់បក់មកតិចៗធ្វើអោយស្លឹកទុំៗជ្រុះមកពាសពេញផ្លូវខ្ញុំក៏បើកញ្ចក់ឡានដើម្បីស្រូបយកខ្យល់អាកាសដ៏ល្អនិងត្រជាក់នេះហើយក៏មានក្លិនក្រអប់ផ្ការំដួលក្រអូបប្រហើរខ្ញុំបានបិទភ្នែកធ្វើអោយអារម្មណ៍រសាត់អណ្តែតទៅតាមខ្យល់រួចក៏គិតក្នុងចិត្តថាទឹកដីសៀមរាបពិតជាអស្ចារ្យណាស់ចឹងតើបានមានភ្ញៀវមកលេងច្រើនយ៉ាងនេះ ។ មួយបន្ទុះខ្ញុំក៏បើកភ្នែកវិញភា្ញក់ព្រើតខ្ញុំឃើញប្រាសាទអង្គដ៏ស្រស់ស្អាតហាក់ដូចអណ្តែតនៅលើទឹកអញ្ចឹងព្រះអាទិត្យបានបញ្ចេញពន្លើចំពីលើប្រាសាទមកហាក់ដូចជាប្រាសាទកំពុងបញ្ចេញពន្លើអញ្ចឹង អារម្មណ៍ខ្ញុំពេលនិងគឺពិបាក់រៀប់រាប់ណាសរំភ័ពរកអ្វីប្រៀបមិនបានតែដោយសារពន្លើថ្ងៃជៀសមកខ្លាំងធ្វើអោយភ្នែករបស់ខ្ញុំពិបាក់ក្នុងការមើលពេកក៏បិទកញ្ចក់ឡានវិញក្រោយពីឡានបើកហួសប្រាសាទផុតខ្ញុំក៏បិទភ្នែកគេងលក់ទៅមិនយូប៉ុន្មានខ្ញុំក៏លឺសម្លងមួយហៅខ្ញុំអោយក្រោកយើងដល់ជើងភ្នំគូលេនហើយខ្ញុំក៏បានភ្ញាក់រួចក៏ក្រឡែកមើលទៅក្រៅឃើញភ្នំមួយឡើងខ្ពល់មានដើមឈើខៀវខ្ចីហើយសំបូរទៅដោយស្មៅវល្លិ៍និងដើមឈើធំៗផ្ទាំងថ្មលាតសន្ទឹងដាច់កន្ទុយភ្នែក  ប្រកបដោយសិលាលាយឡំនឹងព្រៃស៊ុបទ្រុបដែល ផុសដុះចេញតែឯកឯងជ្រងោនៅក្នុងកណ្ដាលលំហរវាលដីរាបដ៏ល្វឹងល្វើយ ។ បន្ទាប់មកពួកយើងក៏ចាប់ផ្តើមបើកឡើងទៅលើភ្នំតែម្តងទៅ នៅតាមផ្លូវឡើងភ្នំមានរូបសំណាក់និងកន្លែងទីសក្ការៈបូជាជាច្រើនមានប្រជាជនលក់ផ្លែឈើព្រៃប្លែកៗដែលអ្នកភ្នំពេញមួយចំនួនដូចខ្ញុំមិនស្គាល់ថាជាផ្លៃអីដែរ។ ពេលជិះដល់កន្លែងមួយដែលគ្មានតូបអ្នកភូមិលក់សោះគឺមានតែព្រៃដើមឈើតូចធំមានផ្លែមានផ្កាដុះរុំពទ័្ធគ្នាភ្លាមនោះខ្ញុំក៏បានឃើញនរណាម្នាក់ស្លៀក់ពាក់ចំឡែកៗរត់ចូលព្រៃបាត់ស្រមោលតែម្តងខ្ញុំសួរមិត្តភ័ក្រ្កក្នុងឡានទាំងអស់គ្នាតែពួកគេថាអត់ឃើញទេហើយថែមទាំងថាអោយខ្ញុំនិងលេងសើចច្រើនមេសនៅលើភ្នំចឹងកុំលេងច្រើនលើកក្រោយ។ ខ្ញុំក៏នៅស្ញៀមមិនមាត់ទៀតព្រោះខ្លាចខុសមាត់ខុសក ។ យើងក៏និយាយគ្នារឿងនេះរឿងនោះផ្សេងៗលេងសើចពេញតែឡានទៅរហូតដល់ផ្ទះលោកពូម្នាក់ដែរគាត់ប្រជាការពារភូមិ គាត់ក៏បាននាំពួកយើងទៅមាត់ទឹកអូរដែលគ្មានមនុស្សទៅលេងរញ៉េរញ៉ៃទេ ទេសភាពក៏ស្រស់ស្អាតស្ងាត់ច្រងំលឺតែសំលេងសត្វច្រៀងឆ្លើយឆ្លងគ្នា។

ពួកយើងក៏ចាប់ផ្តើមរៀបចាំបោះតង់រួចក៏នាំគ្នាទៅងូតទឹកទៅអូដែលចេញពីផ្ទាំងថ្មមកនោះត្រជាក់ហើយក៏មានក្លិនក្រអប់ផ្ការំដួលបក់មកភាយៗទៀត រួចខ្ញុំក៏លាន់មាត់ថានេះឬអារម្មណ៍ពេលដែលមានក្តីនិងគ្មានទុកកង្វល់គឺធូរស្រាយ៉ាងនេះចឹងសោះ ។ មិត្តភ័ក្រខ្ញុំក៏នាំគ្នាសើចរួចនិយាយ " អាឡប់ទើបនិងដឹងមែន? " ខ្ញុំសើចទៅវិញ " អើ បើអាញទើបនិងដឹងមែនមិនដែលមានអារម្មណ៍ស្រួលខ្លួនយ៉ាងនេះសោះ អា....៚ ពួកយើងនាំគ្នាប្រលែងគ្នាលេងពេញទឹកយ៉ាងសប្បាយ។

និពន្ធដោយ: សិរី វឌ្ឃនា

រូបភាព :google

ទីតាំង : សៀមរាប


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់