បង្ហោះផ្សាយ

ខ្មែរ

Naseath

· 2019-02-19

រដ្ឋមន្រ្ដីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅឡាវ

0

ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធានជាមួយសមភាគីលោក សាលើមនៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ ដឹកនាំកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងវៀងចន្ន៍ទ។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលTnaot News ទទួលបាន នៅថ្ងៃនេះ។

photo_2019-02-19_09-21-30.jpg

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា លោក  ប្រាក់ សុខុន នឹងពិភាក្សាជាមួយលោក សាលើមសៃ គុំម៉ាស៊ីត លើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រីកវិសាលភាព និងជម្រៅ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យទាំងអស់ដែលមានសក្តានុពល។  ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រីក៏នឹងផ្លាស់ប្តូរទស្សនទាន ជាមួយសមភាគីឡាវ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមផងដែរ។

ជាមួយគ្នានេះ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងចន្ទន៍ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតី ប៊ុនញាំង វរជិត និងលោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ ។

ទស្សនកិច្ចលើកទី៣ទៅកាន់ប្រទេសឡាវរបស់ឧបនាយករដ្ឋមន្ត្រី នាពេលខាងមុខនេះ គឺក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស រយៈពេលបីឆ្នាំកន្លងមក នឹងជួយលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរលង់ រវាងប្រទេសទាំងពីរ៕ អត្ថបទ ដោយលោក សោម ចន្ថា

សូមអានខ្លឹមសារ នៃសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសទាំងស្រុងដូចខាងក្រោម៖

photo_2019-02-19_09-21-47.jpg

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់