
Vireakboth
· 2019-02-20
វេណេហ្ស៊ុយអេឡា ផ្តាច់ទំនងតាមផ្លូវអាកាស ផ្លូវសមុទ្រ ជាមួយហុល្លង់
0
មន្ត្រីវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអង្គារ បានប្រកាសថា ការទំនាក់ទំនងតាមផ្លូវអាកាស និងផ្លូវសមុទ្រ រវាងវេណេហ្ស៊ុយអេឡា នឹងហុល្លង់ លែងមានទៀតហើយចាប់ពីពេលនេះទៅ ដោយសារតែប្រទេសហុល្លង់ បានព្យាយាមបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ ប្រឆាំងលោកប្រធានាធិបតី Nicolas Maduro ។
មេដឹកនាំប្រឆាំងវេណេហ្ស៊ុយអេឡា Juan Guaido បានអំពាវនាវគៀងគរសហគមន៍អន្តរជាតិ ឲ្យគាំទ្រូរូបលោក ដើម្បីប្រឆាំងជាមួយលោក Maduro ប្រធានាធិបតីមិនស្របច្បាប់វេណេហ្ស៊ុយអេឡា ។ លោក Guaido បានអំពាវនាវឲ្យមានជំនួយសង្គ្រោះបន្ទាន់ពីអន្តរជាតិ ជួយដល់ប្រជាពលរដ្ឋវេណេហ្ស៊ុយអេឡា ក្នុងនោះ មានអំពាវពីទីក្រុង Curacao ប្រទេសហុល្លង់ផងដែរ ។
មន្ត្រីការពារជនស៊ីវិលវេណេហ្ស៊ុយអេឡាបញ្ជាក់ថា ច្រកសមុទ្រដ៏សំខាន់សម្រាប់ដឹកដឹកជញ្ជូនពាណិជ្ជកម្ម ហើយនិងនេសាទ រវាងវេណេហ្ស៊ុយអេឡា នឹងហុល្លង់ មានដូចជា ច្រកទៅកាន់ដែនកោះ Cauracao, GAruba និង Bonaire ត្រូវបានបិទទាំងស្រុង ហើយដំណាលគ្នានេះដែរ ជើងហោះហើរ ទាំងឯកជន និងពាណិជ្ជកម្ម ក៏មិនមានដំណើរការទៀតនោះដែរ ។
បណ្តាញព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ផ្សាយថា មូលហេតុបិទព្រំដែនទឹក និងព្រំដែនអាកាសនាពេលនេះ គឺដើម្បីបញ្ចៀសឲ្យបានជាមុននូវ ការឈ្លានពានណាមួយ ដែលមិនអាចនឹកគិតស្មានដល់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់