បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2021-10-27

ទឹកស្ទឹងព្រែកត្នោតធ្លាយហូរច្រោះ អាចប៉ះពាល់សង្កាត់ជាច្រើន ក្នុងខណ្ឌដង្កោ

#ឃួង ស្រេង# #ខណ្ឌដង្កោ# #គ្រោះធម្មជាតិ# #ទឹកជំនន់ស្ទឹងព្រែកត្នោត# #សង្គម# #ទឹកជន់#

10667

ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​តុលា ឆ្នាំ ២០២១ នេះ បាន​ដឹក​នាំ​ក្រុម​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ទាំង ៣ ប្រភេទ បន្ត​ត្រួត​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែកត្នោត និង​ទីតាំង​ដែល​បាន​ទឹក​ហូរ​ច្រោះ។

ក្នុង​ប្រតិបត្តិការ​នេះ​ក្រុម​ការងារ​ព្រម​ទាំង​បាន​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​កាន់​ទីទួល​មាន​សុត្ថិភាព​ផងដែរ​ពេល​ស្ថានភាព​ធ្ងន់ធ្ងរ។ មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទ្វារ​ទប់​ទឹក​មួយ​កន្លែង​មាន​ទីតាំង​នៅ​ចន្លោះ​រវាង​ក្នុង​ភូមិ​សាលា និង​ភូមិ​កន្តុយ​ទឹក សង្កាត់​ទៀន ខណ្ឌ​ដង្កោ ត្រូវ​បាន​ទឹកហូរ​ច្រោះ​តាំង​ពី​ម៉ោង​ប្រមាណ ១២៖៣០នាទី យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី ២៧ ខែ​តុលា ឆ្នាំ ២០២១ មក​ម្ល៉េះ។

ស្ថានភាព​ទឹកហូរ​ច្រោះ​ខាង​លើ​នេះ អាច​ប៉ះពាល់​ដល់​ភូមិសាស្ត្រ​សង្កាត់​មួយ​ចំនួន​ដូចជា សង្កាត់​គង់នយ សង្កាត់ទៀន សង្កាត់​ស្ពាន​ថ្ម សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​រលួស ក្នុង​ខណ្ឌ​ដង្កោ ដោយ​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​ពី​លំនៅដ្ឋាន ដើម្បី​រក​ទីទួល​សុវត្ថិភាព​ជា​បន្ទាន់។

ស្ថានភាព​ពេល​នេះ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ និង​បញ្ជា​ឲ្យ​កងកម្លាំង​ជម្លៀស​ប្រជាជន​មកកាន់​ទួល​សុវត្ថិភាព​ជា​បន្តបន្ទាប់ ហើយ​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​ក្នុង​ពេល​នេះ​ទេ៕ អត្ថបទ៖ ទ្រី រ៉ាវី



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (16)

មិត្ត043888784

· 2021-10-28

叶字典

យល់ដឹង - Know it

· 2021-10-28

មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​ក្នុង​ពេល​នេះ​ទេ៕

Nhen Term

· 2021-10-28

អ្នកភ្នំពេញរងចាំទទួលគ្រោះទឹកជំនន់ទៅវានឹងកេីតឡេីងជារៀងរាល់ឆ្នាំដរាបណា..........

កូនអ្នក៚ ស្រែ

· 2021-10-28

😘😘

kongsobuntha

· 2021-10-28

🙄🙄😩😩😰

kongsobuntha

· 2021-10-28

🙄🙄😩😩😰

មិត្ត1000084130

· 2021-10-27

😎😎😎

ណាផា 77038168

· 2021-10-27

🤗🤗

Food Media KH

· 2021-10-27

🤗🤗🤗

Aii Ka Aii Ka

· 2021-10-27

7កាក់

Rachhen Srn

· 2021-10-27

ការលិចលង់ទាំងនោះបណ្ដាលមកពីលុបបឹងបួ

JesusLoveyouandmesom

· 2021-10-27

សូមប្រុងប្រយ័ត្ន

Seng Hornn

· 2021-10-27

តោះបងៗជួយចុចឡាយ Vlog ម្នាក់មួយផងបង ៗ ប្អូននឹងសងវិញ 10 ok

សុភូមិ

· 2021-10-27

😥😥😥

  • 1
ទៅកាន់