
TNAOT News
· 2021-10-28
អ្នកខណ្ឌដង្កោប្រយ័ត្ន! យប់មិញទឹកចាប់ផ្ដើមហូរកាត់ផ្លូវ ២១៧ ស្ពានព្រែកជ្រៃ ហើយព្រឹកនេះមិនទាន់ស្រក
#ស្ទឹងព្រែកត្នោត# #ខណ្ឌដង្កោ# #គ្រោះធម្មជាតិ# #សង្គម# #ទឹកជំនន់#
10979
ស្ថានភាពទឹកជំនន់នៅក្នុងរាជធានីភ្នំពេញបានចាប់ផ្ដើមពីទឹកហូរកាត់ផ្លូវ ២១៧ ស្ពានព្រែកជ្រៃ ម្ដុំគួរស្រូវ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់មិញនេះ ធ្វើឲ្យសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ ដោយសារទឹកសណ្ដស្ទឹងព្រែកត្នោតហក់ឡើងខ្លាំង។
ក្នុងនោះដែរអាជ្ញាធរខណ្ឌដង្កោ អំពាវនាវដល់ប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្នលើកំណាត់ផ្លូវ ២១៧ និងផ្លូវ ៥០ ម៉ែត្រ ជាពិសេសត្រង់ចំណុចភ្លើងស្តុបស្ពានបាគូ ដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់នោះ ខណៈទឹកហូរលិចផ្លូវយ៉ាងខ្លាំង។
ក្នុងនោះអាជ្ញាធរក៏សូមអំពាវនាវ និងហាមឃាត់រថយន្តធន់ធ្ងន់កុំឲ្យធ្វើដំណើរតាមកំណាត់ផ្លូវនេះផងដែរ ដើម្បីចៀសវាងការខូចខាតផ្លូវនៅពេលមានទឹកកំពុងហូរកាត់នេះ ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើនបានជួយអន្តរាគមន៍ និងជួយបញ្ជៀសការកកស្ទះចរាចរណ៍ដោយសារតែទឹកហូរកាត់ផ្លូវនោះ។ រហូតមកទល់ព្រឹកនេះស្ថានភាពទឹកនៅតែមិនទាន់ស្រកទៅវិញ ស្របពេលយប់មិញមានភ្លៀងធ្លាក់ទៀតនោះ៕ អត្ថបទ៖ ទ្រី រ៉ាវី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (25)
ណាផា 77038168
· 2021-11-07
🤗🤗
KAY MARY
· 2021-10-29
អ្នកខណ្ឌដង្កោប្រយ័ត្ន! យប់មិញទឹកចាប់ផ្ដើមហូរកាត់ផ្លូវ ២១៧ ស្ពានព្រែកជ្រៃ ហើយព្រឹកនេះមិនទាន់ស្រក
មិត្ត043888784
· 2021-10-28
叶字典
Zheng Lili
· 2021-10-28
អ្នកខណ្ឌដង្កោប្រយ័ត្ន! យប់មិញទឹកចាប់ផ្ដើមហូរកាត់ផ្លូវ ២១៧ ស្ពានព្រែកជ្រៃ ហើយព្រឹកនេះមិនទាន់ស្រក
យល់ដឹង - Know it
· 2021-10-28
រហូតមកទល់ព្រឹកនេះស្ថានភាពទឹកនៅតែមិនទាន់ស្រកទៅវិញ ស្របពេលយប់មិញមានភ្លៀងធ្លាក់ទៀតនោះ
Chhengvoeun(76986497)
· 2021-10-28
សូមប្រយ័ត្នធម្មជាតិចាំផ្តើមបំផ្លាញយើងវិញហើយ
Rachhen Srn
· 2021-10-28
ប្រយ័ត្នដើម្បីខ្លួនឯងផ្ទាល់
អត្តបទនិទាន
· 2021-10-28
😥😥
អាយ៉ា 19270993
· 2021-10-28
🤗🤗
ស៊ីម ថៃ
· 2021-10-28
សូមបងប្អូនមេត្តាប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ ព្រោះវាអាចនាំមកនូវសត្វស្អិតល្មួត.. ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នផង
Athen
· 2021-10-28
អ្នកខណ្ឌដង្កោប្រយ័ត្ន! យប់មិញទឹកចាប់ផ្ដើមហូរកាត់ផ្លូវ ២១៧ ស្ពានព្រែកជ្រៃ ហើយព្រឹកនេះមិនទាន់ស្រក
ភារ័ត្ន ID77392202
· 2021-10-28
ទឹកជំនន់2ឆ្នាំជាប់ៗគ្នហើយ
TABRO99
· 2021-10-28
ទឹកលិចខ្លាំងណាស់សូមបងប្អូនទាំងអស់មានសុវត្តិភាពគ្រប់ៗគ្នា🙏🙏
Mai Meiling
· 2021-10-28
😮😮😮
Aii Ka Aii Ka
· 2021-10-28
😘😘😐
- 1
- 2
ទៅកាន់