
ព្រេង និទានខ្មោច
· 2021-12-05
ព្រេង និទានខ្មោច:រឿង´´សណ្ឋាគារខ្មោច``
#រឿងនិទាន និងប្រលោមលោក# #រឿងនិទានខ្មោច# #កម្សាន្ត#
1572
កាលពីឆ្នាំ២០០៣ ខ្ញុំនិងមិត្តភក្ដិរបស់ខ្ញុំពីរនាក់ទៀតបានធ្វេីដំណេីរពីទីក្រុងភ្នំពេញមកខេត្តដេីម្បីដេីរលេងកំសាន្ដនៅថ្ងៃវិស្សមកាល។ ពួកយេីងបានជិះម៉ូតូឆ្លងកាត់តាមព្រៃភ្នំជាច្រេីនដែលមានទៅវាពិតជាស្រស់ស្អាតខ្លាំងណាស់ដែលមិនអាចពិពណ៌នាបាន។ ពេលនោះផានិតបាននិយាយថាតោះពួកយេីងទៅលេងទឹកជ្រោះសិនអីហេីយចាំល្ងាចតិចសឹមយេីងរកកន្លែងសម្រាក។ និយាយរួចពួកយេីងក៏នាំគ្នាទៅកន្លែងទឹកជ្រោះហេីយនាក់ខ្លះក៏នាំគ្នាចុះហែលទឹកលេងយ៉ាងសប្បាយរីករាយដែលបង្កេីតបានជាអនុស្សាវរីយ៍ដ៏ល្អជាច្រេីន។

បន្ទាប់ពីនាំគ្នាលេងទឹករួចហេីយយេីងក៏នាំគ្នាផ្លាស់សំលៀកបំពាក់រួចធ្វេីបំណេីរបន្ដទៀតដេីម្បីឡេីងទៅលេីភ្នំស្រូបយកខ្យល់អាកាសបរិសុទ្ធម្ដង។ ពួកយេីងបានមេីលថ្ងៃលិចជាមួយគ្នាវាពិតជាស្រស់ស្អាតណាស់មេីលទៅជាទីជាប់ចិត្តក្រៃលែង។ នៅពេលនោះដាវីតបាននិយាយថាតោះពួកយេីងទៅវិញហីល្ងាចណាស់ហេីយយេីងមិនទាន់រកកន្លែងស្នាក់នៅផនិយាយហេីយពួកយេីងក៏ធ្វេីដំណេីរចាកចេញពីទីនោះរហូតមកដល់ភូមិមួយ។ ភូមិនោះមេីលទៅដូចជាមិនសូវជាមានមនុស្សរស់នៅច្រេីនទេប៉ុន្ដែមានផ្ទះធំៗនឹងសណ្ឋាគារទៀតផង ដោយមេឃក៏ងងឹតណាស់ហេីយដែរនោះពួកយេីងក៏មិនបានគិតអីច្រេីនដែរ ខ្ញុំក៏បានចូលទៅជួលសណ្ឋាគារនោះដេីម្បីសម្រាកមួយយប់សិន ម្ចាស់សណ្ឋាគារបាននាំពួកយេីងចូលទៅ ក្នុងបន្ទប់របស់ពួកយេីងហេីយគាត់ក៏បានដេីរចេញទៅវិញដោយមិត្តបាននិយាយអ្វីទាំងអស់។
ដោយសារតែការហត់នឿយពេញមួយថ្ងៃហេីយនោះពួកយេីងក៏បានងូតទឹករួចក៏ទៅស្រស់ស្រូបអាហារ។ បន្ទាប់មកពីយេីងក៏បានទៅសម្រាកជុំគ្នា។ លុះដល់ម៉ោង១២ពាក់កណ្ដាលអាធ្រាតស្រាប់តែមានទឹកអ្វីស្រក់មកលេីពួកយេីងទាំងបីនាក់ ពេលខ្ញុំបេីកភ្នែកឡេីងងេីយមេីលទៅលេីវាមិនឃេីញមានអ្វីនោះទេ។ ពួកយេីងក៏ចាប់ផ្ដេីមឆ្ងល់ថាតេីទឹកនេះជាទឹកអ្វហេីយមកពីណាហេតុអ្វីបានជាមកស្រក់ត្រូវពួកយេីងដោយការឆ្ងល់នឹងគ្មានចម្លេីយនោះពួកយេីងក៏បានគេងទៅវិញុ។ ប្រមាណរំលងទៅបាន១០នាទីស្រាប់តែមេឃចាប់ផ្ដេីមត្រជាក់ខុសធម្មតាធ្វេីឲខ្ញុំចាប់ផ្ដេីមព្រឺសសម្បុរហេីយមានអារម្មណ៍ថាមិនស្រួល ដោយឡែកមិត្តរបស់ខ្ញុំពីរនាក់ទៀតកុំពុងតែគេងលក់យ៉ាងស្កប់ស្កាល់។ មួយសន្ទុះក្រោយមកខ្ញុំបានលឺសម្លេងគោះទ្វារ ខ្ញុំបានភ្ញាក់ហេីយដេីរទៅបេីកទ្វារហេីយបានឃេីញមនុស្សម្នាក់នៅមាត់ដណ្ដេីរឆ្ងាយពីទ្វារខ្ញុំតែបួនម៉ែត្រទេ ខ្ញុំគិតថាប្រហែលជាគាត់ជាអ្នកគោះទ្វារខ្ញុំហេីយខ្ញុំក៏បានដេីរទៅជិតគាត់ដេីម្បីសួរថាគាត់គាស់ទ្វារខ្ញុំទាំងយប់មានការអី។ ពេលខ្ញុំដេីរដល់ស្រាប់តែគាត់បានបែរមុខមករកខ្ញុំ។

ខ្ញុំចាប់ផ្ដេីមភ័យតក់ស្លុតញ័រអស់ជេីងដៃរកនិយាយអ្វីមិនចេញ។ ខ្ញុំបានស្រែកយ៉ាងខ្លាំងហេីយរត់ចូលទៅកាន់បន្ទប់របស់ខ្ញុំវិញ តែពេលទៅទ្វារក៏ចាប់ផ្ដេីមបិទបេីកខ្លួនឯង ហេីយចេញដៃមកជាច្រេីនតាមទ្វារនោះ។ ហេីយខ្ញុំក៏បានសន្លប់

មិត្តភក្ដិរបស់ខ្ញុំបានលឺហេីយពួកគេក៏បានចេញមកមេីលឃេីញខ្ញុំបានសន្លប់ពួកគេក៏បានលេីខ្ញុំចូលទៅក្នុងបន្ទប់វិញ។ លុះព្រឹកឡេីងខ្ញុំបានបេីកភ្នែកស្របជាមួយយនឹងពន្លឺព្រះអាទិត្យបានឃេីញយ៉ាងច្បាស់ដោយមានមិត្តភក្ដិរបស់ខ្ញុំនៅក្បែរខ្ញុំទាំងពីរនាក់បានសួរខ្ញុំថាតេីងយប់មិញមានរឿងអីកេីតឡេីងបានជាខ្ញុំសន្លប់។ខ្ញុំបាននិយាយរៀបរាប់ប្រាប់ពួកគេទាំងអស់តែពួកគេហាក់បីដូចជាមិនជឿខ្ញុំទេ។ ដោយនិយាយគ្នារួចពួកយេីងក៏បានដេីរចេញមកក្រៅសណ្ឋាគារនោះ អ្វីដែលដែលធ្វេីឲយេីងភ្ញាក់ផ្អេីលនោះគឺវាជាសណ្ឋាគារដែលត្រូវបានគេបោះបង់ចោលជាយូរណាស់មកហេីយ ចំណែកឯផ្ទះដែលពួកយេីងបានឃេីកាលពីយប់មិញវាគ្រាន់តែជាផ្នូរខ្មោចប៉ុណ្ណោះវាមិនមែនជាភូមិដូចអ្វីដែលយេីងបានឃេីញនោះទេវាគឺជាផ្នូរខ្មោច។ ពេលនោះហេីយដែលមិត្តភក្ដិរបស់ខ្ញុំគេក៏បានជឿអ្វីដែលខ្ញុំបាននិយាយទាំងស្រុង។ ដោយស្ថានភាពមិនស្រួលបែបនេះពួកយេីងក៏បានធ្វេីដំណេីរចេញពីទីនោះទៅតែមុនពេលចេញពីទីនោះពួកយេីងក៏បានងាកទៅមេីលសណ្ឋាគារនោះហេីយក៏បានឃេីញបុរសដែលជាម្ចាស់សណ្ឋាគារនោះគឺជាខ្មោចសោះ។

បន្ទាប់ពីមកដល់ទីក្រុងវិញពួកយេីងក៏នាំគ្នាទៅវត្តស្រោចទឹករំដោះគ្រោះចេញទាំងអស់គ្នាទៅ។
អត្ថបទដោយ:ព្រេង និទានខ្មោច
ប្រភព: ព្រេង និទានខ្មោច
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សូមប្រុងប្រយ័ត្ន! ករណីក្មេងប្រុស 0២នាក់ បងប្អូនម្នាក់អាយុ១១ឆ្នាំ ម្នាក់ទៀតអាយុ ៧ឆ្នាំ លង់ទឹកស្រះបណ្ដាលឲ្យស្លាប់

ស្នងការនគរបាលខេត្តកំពត បានបញ្ជាឱ្យកម្លាំងចុះឃាត់ខ្លួន និងអប់រំក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូនៅផ្សាររីញៀនពេលយប់

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

នាយករដ្ឋមន្ត្រីដាណឺម៉ាក គ្រោងនឹងហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ

យោបល់ទាំងអស់ (10)
មិត្ត1000142221
· 2021-12-12
🤧🤧
មិត្ត1000141821
· 2021-12-10
😂😂😂
Sophors Thorng
· 2021-12-07
😱😱😱😱😱
MERL24h
· 2021-12-05
😍😍
CHHEM RATTANA
· 2021-12-05
😀😀😀😀
- 1
ទៅកាន់